រូបភាព និងព័ត៌មានពីទូរស័ព្ទ Lumia 920 និង 820 ត្រូវបានបង្ហោះឡើងបន្ថែម មួយថ្ងៃមុនពិធី Windows Phone ដែលនឹងត្រូវ Nokia ប្រារព្ធឡើងនៅអាមេរិចថ្ងៃទី 5/9 ស្អែកនេះ។

តាមព័ត៌មានដែល The Verge ទើបតែទទួលបាន, Lumia 920 នឹងមានសមត្ថភាពសាកថ្មដោយមិនប្រើខ្សែ, មេម៉ូរីក្នុង 32 GB និង camera 8 megapixel ជាមួយបច្ចេកវិទ្យា PureView ផ្តាច់មុខរបស់ Nokia។ គេហទំព័របច្ចេកវិទ្យានេះក៏បានបញ្ជាក់ថា Windows Phone 8 នេះនឹងបំពាក់ CPUDual Core ល្បឿន 1,5 GHz, RAM 1 GB និងអេក្រង់ HD ទំហំ 4,5 inch។

/

រូបភាព Lumia 920 (លឿង) និង 820 (ក្រហម) បង្ហាញខ្លួនជាមួយឧបករណ៍សាកអត់ខ្សែ

បើទោះជាមានបច្ចេកវិទ្យា PureView ប៉ុន្តែមិនដូច model 808 ប្រើ Symbian Belle ជាមួយកាមេរ៉ាថតរូប 41 megapixel ទេ, Lumia 920 នឹងបំពាក់នូវកាមេរ៉ាតែ 8 megapixel ក្នុងពេលដែលកាមេរ៉ាមុខមានទំហំ 1,3 megapixel។

/

Lumia 920 (ឆ្វេង) ជាមួយនឹងកាសស្តាប់អត់ខ្សែ និង Lumia 820(ស្តាំ)

នៅថ្ងៃស្អែកនេះ(5/9) Nokia រួមជាមួយ Microsoft នឹងប្រារព្ធពិធីស្តីពី Windows Phone នៅ NewYork (អាមេរិច)។ បណ្តាគេហទំព័រធំៗបានធ្វើការប៉ាន់ស្មាននៅក្នុងពិធីនេះថា ក្រុមហ៊ុនផលិតទូរស័ព្ទហ្វាំងឡង់នឹងធ្វើការដាក់បង្ហាញនូវគំរូទូរស័ព្ទទំនើប Lumiaដំបូងប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 8គឺ Lumia 920 និង 820 មុននឹងដាក់លក់ផលិតផលនេះនៅលើទីផ្សារនៅចុងខែតុលា រឺដើមខែវិច្ឆិកាខាងមុខនេះ៕

 

ដោយ៖ សិលាប្រភព៖ VE