ព័ត៌មានអន្តរជាតិ ៖ រកឃើញរូងភ្នំអាថ៍កំបាំង ដល់ទៅរាប់ម៉ីនរូងភ្នំ ដែលត្រូវបានគេជឿថាជារូងភ្នំអាណាចក្រសម័យបុរាណ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស yourtubenews ។

គួររំឭកផងដែរថា ករណីរកឃើញរូងភ្នំអាថ៍កំបាំង មានប្រមាណជាង ១០,០០០ រូងភ្នំ ពីអតីតសម័យអាណាចក្រ Mustang នៅភាគខាងជើងឆៀងភាគកណ្តាលប្រទេសនេប៉ាល់ ។ដោយបានលាក់ខ្លួនៅក្នុងជួរភ្នំ Himalayas ពោលគឺមានជម្រៅដល់ទៅជាង៥០ម៉ែត្រ ខណៈជាស្នាដៃបុព្វបុរសសម័យមុនមួយនេះ រូងភ្នំមួយនេះ ត្រូវបានគេជឿថាជា បុរាណវត្តុដ៏អាថ៍កំបាំង និងអស្ចារ្យបំផុតនៅលើលោក។

អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា ចំនួនរូងភ្នំទាំងនេះ វាពិតជាមានច្រើនមែនទែន ខណៈរូងភ្នំខ្លះត្រូវបានគេជីកភ្ជាប់ទៅផ្នែកម្ខាងនៃច្រាំងថ្មចំណោទ និងខ្លះទៀតជាផ្លូវក្រោមដី ដោយជីកពីខាងលើដីចុះមកក្រោម ដោយមានអាយុកាលរាប់ពាន់ឆ្នាំ វាពិតជាបង្កលក្ខណៈងឿយឆ្ងល់ជាខ្លាំង ថាតើ នរណាជាអ្នកធ្វើវាឡើងអោយពិតប្រាកដ ហើយមូលហេតុអ្វី បានជាស្ថិតនៅក្នុងសភាពអាថ៍កំបាំងនៅឡើយ។

មិនទាន់ច្បាស់ការណ៍នៅឡើយនោះទេ ថាតើមនុស្សពិតជាអាចធ្វើដំណើរទៅដល់ផ្នែកខ្លះនៃរូងភ្នំនេះបាន ដោយរបៀបណានោះទេ ខណៈពេលដែលមានជម្រៅដល់ទៅ ៥០ ម៉ែត្រដោយជីកចូលធ្លាយទៅផ្នែកម្ខាងនៅច្រាំងថ្មចំណោទ នៅពីលើជ្រលងជ្រោះ ។ របបគំហើញមួយនេះ ត្រូវបានរកឃើញដោយក្រុមរុករកបុរាណវត្តុមួយក្រុម ដែលនៅក្នុងនោះមានលោក Cory Richards ជាអ្នកជំនាញថតរូប លោក Pete Athans និងលោកMark Aldenderfer ជាបុរាណវត្ថុវិទូ។ លោក Richards បានគូសបញ្ជាក់អោយដឹងលោកបានមកធ្វើការសិក្សាស្វែងយល់ពីភូមិនេះ ដែលគេអោយឈ្មោះថា Forte ហើយខ្ញុំបាទ ក៏ដូចជា លោកPete បានបង្រៀនក្រុមអ្នកភូមិ ពីយុទ្ធសាស្រ្តនៃការឡើងលើកំពូលភ្នំហើយខ្ញុំបាទពិតជាមានចំណាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងគម្រោង Mustang មួយនេះតែម្តង៕
ចុចទីនេះ ដើម្បីទស្សនាវីដេអូ !!
* ព័ត៌មានអន្តរជាតិ ផ្សេងទៀត មាននៅខាងក្រោម ៖
- បទពិសោធន៍ថ្មី ភ្នែកនៅកញ្ជឹង ក ៖ ក្រុមភ្ញៀវទេសចរ លុកលុយដល់ ទីស្នាក់អាស្រ័យ តោកំណាច- វីដេអូមួយនេះ ជាសញ្ញាណលេចចេញ នូវសត្វចម្លែកសមុទ្រ ឬ?- វីដេអូ ព្រឺក្បាល រន្ធត់ចិត្តបំផុត ល្បីពេញហ្វេសប៊ុក ទុកកូនតូច អោយលេង ជាមួយនឹង ពស់វែក- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)
ដោយ ៖ ពិសិដ្ឋប្រភព ៖ yourtubenews