អ្នកនេសាទនៅតំបន់សមុទ្រ សូឡែន ប្រទេសអង់គ្លេស បានរកឃើញហ្វូស៊ីលគុជខ្យងដ៏ធំមួយ ដែលមានអាយុកាល ១០០លានឆ្នាំ និងធំជាងខ្យងសមុទ្រធម្មតាមប្រមាណជា១០ដង។

ក្រុមអ្នកនេសាទដឹងថា វាគឺជាហ្វូស៊ីសម្បកខ្យងដ៏ធំ មានប្រវែងទទឹង ១៧សម និងកម្រាស់ ៨សម បន្ទាបពីពួកគេបានលាងសំអាតស្រទាប់ភក់ខាងក្រៅ។ តាមការប៉ានស្មាន ខ្យងសមុទ្រដែលមានទំហំធំបែបនេះ អាចនឹងមានគុជខ្យងមួយគ្រាប់ធំប្រហែលកូនបាល់។ ប្រសិនដូច្នេះមែន គ្រាប់គុជខ្យងនោះ នឹងមានតម្លៃទាបបំផុតក៏ រាប់សែនផោន ឯណោះ។

width=484

គ្រាប់គុជនេះ ត្រូវបានយកទៅកាន់មន្ទីរសាគរវិទ្យា Blue Reef Aquarium នៅ Hampshire ដើម្បីអោយក្រុមអ្នកវិទ្យាសាស្ដ្រធ្វើការពិសោធ ដើម្បីស្វែងយល់ពីអាយុកាលរបស់វា ដោយយោងទៅលើការពិនិត្យស្រទាប់នៅលើសម្បករបស់ខ្យង។

អ្នកស្រី ជេនណា អ្នកនាំពាក្យរបស់មន្ទីរសាគរវិទ្យា Blue Reef Aquarium បានអោយដឹងថា ៖ “ហ្វូស៊ីលខ្យងសមុទ្រនេះ ត្រូវបានរកឃើញនៅក្នុងសំណាញ់ចាប់ត្រីរបស់អ្នកនេសាទ នៅសមុទ្រ សូឡែន។ ក្រុមអ្នកនេសាទបានរើសយកមក និងបានលាងសំអាតច្រើនសារ ទើបដឹងថា វាគឺជាហ្វូស៊ីលរបស់គុជខ្យងសមុទ្រ”។

ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងប្រើប្រាស់បច្ចេកវិទ្យាស្កែន MRI ដើម្បីពិនិត្យមើល ថាតើក្នុងសម្បកនេះមានផ្ទុកគ្រាប់គុជខ្យងដ៏ធំបំផុតក្នុងលោក នោះដែរ ឬអត់។

លោកស្រី ជេនណា​ បន្ដថា ៖ “បន្ទាប់ពីរយៈពេល ១០០លានឆ្នាំ ខ្យងនេះនឹងក្លាយជាថ្ម (ហ្វូស៊ីល)ទាំងស្រុង ហើយឱកាសដែលអាចឃើញគ្រាប់គុជខ្យងនេះ គឺមានតែ ១/១០០០,០០០ភាគរយតែ ប៉ុណ្ណោះ។ ប៉ុន្ដែ យើងនៅតែសង្ឃឹមទៅលើបច្ចេកវិទ្យាស្កែន MRI”៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing