ព័ត៌មានអន្តរជាតិ ៖ ស្រ្តីអូស្តា្រលី ច្រើនជាង ៤០ នាក់ មិនត្រឹមតែបានគាំទ្រ​​   ដល់ក្រុម  ភារវករនោះទេ ប៉ុន្តែ បានចូលរួមជាមួយនឹងក្រុមទាំងនោះ ដូចគ្នាដែរ នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីផ្លូវការ ។​

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់   សម្តី   រដ្ឋមន្រ្តីការបរទេស លោក Julie Bishop បានចុះផ្សាយអោយដឹងថា តួរលេខនៃក្រុមស្រ្តីវ័យក្មេងចូលដៃជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) មានការ កើនឡើង ។ គួររំឮកថា រដ្ឋមន្រ្តីការបរទេស ដដែលរូបនេះ បំភ្លឺបន្ថែមដល់ សភា អោយដឹងថា ស្រ្តីកាន់តែច្រើនឡើង ច្រើនឡើង បានកំពុងតែធ្វើដំណើរ  ទៅកាន់ប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ក្នុង ការចួលរួមជាមួយនឹង ស្វាមី របស់ពួកគេ ដែលជាក្រុមសកម្មប្រយុទ្ធ    ក៏ដូចជា  ទៅរៀបការជាមួយនឹងក្រុម វាយប្រហារទាំងនោះជាដើម ។ ជាមួយនឹងបរិបទ ទាំងនេះ ក្រុម  អ្នក ជំនាញ បង្ហាញនូវក្តីបារម្ភ ទាក់ទិនទៅ នឹងផលប៉ះពាល់នៃការវិលត្រលប់ មកទឹកដីកំណើតវិញ របស់ពួកគេ ដែលធ្លាប់តែគាំទ្រដល់ក្រុមឧទ្ទាមទាំង នោះ អាចនឹងមានហានិភ័យ គម្រាមដល់សន្តិសុខ នៅក្នុងប្រទេស ៕

- អាន ៖ FBI ចាប់ខ្លួន បុរស ៣ នាក់ ក្រោយគំរាមសម្លាប់ Obama រួចប៉ុនប៉ងទៅស៊ីរី ចូលដៃ ជាមួយនឹង ISIS

/

/

 

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី