រដ្ឋាភិបាល​​សហព័ន្ធ​​អូស្ត្រាលី​​​កាលពីថ្ងៃទី​​​១៧ មករា បាន​ផ្តល់​​​ឱ្យក្រុមហ៊ុន​​ប្រេង​យក្ស BP របស់ចក្រ​ភព​អង់គ្លេស​​​នូវ​សិទ្ធិ​​រុករកប្រេង​​នៅ អណ្តូង​​ប្រេង​​បំរុង​ថ្មីមួយ​ក្នុង​​​ដែនទឹក​នៃ​ឆ្នេរ​សមុទ្រ​​​របស់ខ្លួន​​ជា​ថ្មី​ទៀត ចាប់តាំង​ពី​​ការ​ផ្ទុះ​ហៀរ​ប្រេង​​​នៅឈូង​សមុទ្រ​​​ម៉ិចស៊ិក​​មក ។​#រដ្ឋ​​មន្ត្រីធន​​ធាន​ធម្មជាតិ​អូស្ត្រាលី​​លោក Martin Ferguson បានប្រកាស​ពី​ការ​ផ្តល់​សិទ្ធិ​​រុករក​​ប្រេង និង​​ឧស្ម័ន​​​ថ្មី​ចំនួន​៧​កន្លែង​​ដល់​ក្រុម​ហ៊ុន​​ចំនួន​២​​នៅ​រដ្ឋ​អូស្ត្រាលី​​ខាងលិច និង​រដ្ឋ​​អូស្ត្រា​លី​​ខាង​ត្បូង ដើម្បីជួយ​ជំរុញ​​​ការធ្វើ​​វិនិ​យោគ​​​មាន​​​ទឹក​​​​ប្រាក់​​​៦៨២​លានដុល្លារ​​អាមេរិក រយៈ​​ពេល​​៣​ឆ្នាំ​​ខាង​មុខ​​ ។ ​​​សិទ្ធិ​​អនុញ្ញាត​​​ចំនួន​៤​ត្រូវ​បានផ្តល់​​ទៅ​ឱ្យ​​ក្រុម​ហ៊ុន BP នៅ​ដែន​សមុទ្រ​​​អូស្ត្រាលី​​ខាងត្បូង ចំណែកសិទ្ធិ​​អនុញ្ញាត​​៣ទៀត ​នៅដែនសមុទ្រ​​​អូស្ត្រាលី​​ខាងលិច​ត្រូវ​ផ្តល់​​ទៅ​ឱ្យ​​ក្រុមហ៊ុន​​​ Coodside Energy Riverina Energyand Finder Nou Pty Ltd។# ការផ្តល់សិទ្ធិ​​​អនុញ្ញាត​​ឱ្យរុក​រក​​ប្រេង និង​ឧស្ម័ន​​នេះ​របស់​ប្រទេស​​​អូស្ត្រាលី​​​ធ្វើឡើង​​ជា​លើក​ដំបូង​​​​ចាប់តាំង​ពី​​ការ​ផ្ទុះ​​កន្លែង​​ ​​​បូម​ប្រេង​​​​របស់​ក្រុមហ៊ុន BP នៅឈូងសមុទ្រ​​​​ម៉ិចស៊ិក​​​​បណ្តាល​​ឱ្យ​ស្លាប់​មនុស្ស​​​​១១​នាក់ កាលពីខែ​មករា ឆ្នាំ​២០១០​ មក​។