អ្នកនាំពាក្យរបស់ក្រសួងផលិតកម្មសត្វវៀតណាមថ្លែងថា ធាតុអាកាសត្រជាក់ខ្លាំងបំផុតដែលប៉ះពាល់ដល់តំបន់ភាគខាងជើងវៀតណាម បណ្តាលឱ្យគោងាប់ជាង៩.២០០ក្បាល ហើយតួលេខនេះអាចកើនឡើងទៀត ។#គោងាប់ភាគច្រើនក្នុងខេត្តសំបូរភ្នំឡាវកៃ កាវបាង ហាវប៊ិញ បាក់ឡាង និងទ្វៀនក្វាង ព្រមទាំងខេត្តភាគកណ្តាលក្វាងប៊ិញ ហាទិញ និងធូធៀនហ៊ូ ។ កាវបាងជាខេត្តមួយក្នុងចំណោមខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេជាមួយនឹងសត្វគោងាប់ជាង ២.០០០ក្បាល ។ ធាតុអាកាសត្រជាក់ខ្លាំងថ្មីកើតមាននៅភាគខាងជើងវៀតណាមនារដូវរងារធ្វើឱ្យតំបន់ភ្នំ ទាំងឡាយត្រជាក់ខ្លាំងបំផុត ៕