ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ     កាលពីពេលកន្លងទៅនេះ  បានគូសបញ្ជាក់អោយដឹងថា  នៅរដ្ឋQueenlands ប្រទេសអូស្រ្តាលីឯណោះវិញ ក្រុមអ្នកវិទ្យសាស្រ្តបានរកឃើញនូវផូស៊ីលសត្វចម្លែក ដែលមានអាយុកាលរស់នៅលើភពផែនដីយើងនេះ កាលពីរាប់លានឆ្នាំមុន។

width=443

គួរបញ្ជាក់ផងដែរថា ផូស៊ីលសត្វចម្លែក   ដែលត្រូវបានគេរកឃើញមួយនេះ  មានឈ្មោះថាplatypus-zilla  ហើយបើតាមការបញ្ជាក់បន្ថែម    អោយដឹងពីក្រុមអ្នកវិទ្យសាស្រ្តអោយដឹងថា វាអាចមានជីវិតរស់នៅលើភពផែនដីយើងនេះ តាំងពី ១៥ លានឆ្នាំមុនមកម្ល៉េះ។

width=443

បន្ថែមពីលើនេះ  ប្រភពសារព័ត៌មានដដែល អះអាងថា  ករណីរកឃើញផូស៊ីលសត្វចម្លែកកម្រខាងលើនេះ  ត្រូវបានរកឃើញនៅឯតំបន់បេតិកភណ្ឌពិភពលោក Riversleigh World Heritage Area មានរយៈចម្ងាយប្រមាណជាង ២៦៥ គ.ម ពីភ្នំ  Mount Isa  ដោយក្រុមអ្នកវិទ្យសាស្រ្តមកពី UNSW ។

width=438

លោក Mike Archer ជាសាស្រ្តាចារ្យម្នាក់ អោយដឹងថា ករណីរកឃើញផូស៊ីលខាងលើនេះ ភាគច្រើនគឺជា បំណែកធ្មេញនៃសត្វ platypus-zilla ស្របពេលដែលតួខ្លួននិងអវយវៈដទៃទៀតរបស់វា អ្នកវិទ្យាសាស្រ្ត ពុំទាន់បានដឹង និងបានស្គាល់ច្បាស់នៅឡើយនោះទេ។ គួររំឭកផងដែរថា តំបន់បេតិកភណ្ឌពិភពលោក  Riversleigh World Heritage   Area គឺជាតំបន់ដ៏មានសារៈសំខាន់មួយក្នុងការស្វែងរកផូស៊ីលមួយកន្លែង នៅក្នុងពិភពលោក  ។  ករណី សិក្សាស្រាវជ្រាវ និងរកឃើញផូស៊ីលខាងលើ ត្រូវបានអ្នកវិទ្យាសាស្រ្តធ្វើការបោះពុម្ពចុះផ្សាយនៅលើ Journal of Vertebrate Palaeontology ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ដុតសម្លាប់កូនស្រីតូច ចោលក្នុងធុងសម្រាម រួចប៉ុនប៉ងធ្វើអត្តឃាត- ផ្អើលទាំងព្រឹក ខណៈសំណង់អាគារពាណិជ្ជកម្ម កំពស់ ២២ ជាន់ ឆេះសន្ធោសន្ធៅ- ស្លាប់ ៣ នាក់លើឡានក្រុង ក្រោយពីមានការចាក់សម្លាប់រង្គាល នៅទីសាធារណៈ- ប្រទះឃើញ សំបុត្រអនាមិក គំរាម មានការបំផ្ទុះគ្រាប់បែក នៅឯអាកាសយានដ្ឋាន

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ