ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២០ នាក់ស្លាប់បាត់បង់ជីវិត ក្រោយមានគារវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមកលើរថយន្តក្រុងរបស់ពួកគេដែលកំពុងតែធ្វើដំណើរទៅចូលរួមកម្មវិធីរៀបមង្គលការ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតខាងលើបានកើតឡើង នៅតាមបណ្តោយផ្លូវសាធារណៈមួយកន្លែង ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ពោលគឺកើតឡើងនៅក្នុងសង្កាត់ Andar នាខេត្ត Ghazni តែម្តង ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះ រួមមានស្រ្តី ១៤ នាក់ និងក្មេងតូចៗផងដែរ។
លោក Nabi Jan ជាអ្នកនាំពាក្យអោយអាជ្ញាធរមួលដ្ឋាន បានគូសបញ្ជាក់បន្ថែមអោយដឹងថា ករណីវាយប្រហារដោយមានការបំផ្ទុះគ្រាប់បែកអត្តឃាត មកលើរថយន្តប៊ើសដឹកអ្នកដំណើរទៅចូលរួមកម្មវិធីរៀបមង្គលការលើកនេះ វាអាចជាស្នាដៃរបស់ក្រុមឧទ្ទាមបះបោរតាលីបង់ តែមកនឹងពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមុខមកអះអាងនៅឡើយនោះទេ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ចក្រភពអង់គ្លេស ប្រឈមនឹងគ្រោះអាក្រក់បំផុត ប្រចាំឆ្នាំ- ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ ខណៈមានគ្រោះរញ្ជួយដី កណ្តាលសមុទ្រ- ពូជស្វាប្រភេទថ្មី ត្រូវបានរកឃើញ នៅកណ្តាល ព្រៃជ្រៅទឹកភ្លៀង អាម៉ាស៊ូន- រកឃើញផ្នូរបុរាណអាយុកាលជាង១ពាន់ឆ្នាំផ្ទុកសាកសពមនុស្សពេញវ័យ និងទារក- ផ្អើលអស់ប្រជានេសាទ ខណៈប្រទះឃើញបាឡែន ដ៏ធំមួយក្បាល ងាប់
ប្រែសម្រួល ៖ កុសលប្រភព ៖ CNN