រូបភាពដែលបញ្ជូនមកពីយានអវកាសរបស់ទីភ្នាក់ងារអវកាស អាមេរិក(NASA) អាចជាសញ្ញាមួយបង្ហាញថា ទឹកអាចកំពុងតែមាននៅលើភពព្រះអង្គារ។

ឧបករណ៍ថតរូប HiRISE នៃមន្ទីរពិសោធផ្នែកវិទ្យាសាស្រ្ដ ដែលបំពាក់នៅលើយានអវកាស Mars Reconnaissance ហោះជុំវិញភពព្រះអង្គារ បានបង្ហាញនូវបណ្ដាស្នាមឆូតតូចៗ ដែលដូចទៅនឹងម្រាមដៃ នៅតាមចង្កេះភ្នំ លើភពព្រះអង្គារ ត្រូវបានគេហៅថា ជម្រាលវដ្ដ (RSL)។ បណ្ដាស្នាមខ្មៅៗ ដូចទៅស្នាមទឹកហូរកាត់បន្ទាប់ពីបានវិភាគទៅលើរូបថត ក្រុមអ្នកវិទ្យាសាស្ដ្រសង្ស័យ ថា RSL គឺជាស្នាមហូររបស់ទឹកប្រៃ បើទោះជាបានស្ងួតដោយសារភាពត្រជាក់ ប៉ុន្ដែវាអាចនឹងក្លាយជាធាតុរាវ នៅពេលកំដៅកើនឡើង ដោយសារមាន sulfate ដែលជាសារធាតុអាចជួយរក្សាទឹក មិនឱ្យកក ពេលកំដៅចុះទាប។
អ្នកវិទ្យាសាស្ដ្រយល់ថា ស្នាមហូរទាំងនោះ មានផ្ទុកទឹកអំបិល និង sulfate ធ្វើឱ្យធាតុនេះអាចហូរចុះពីចង្កេះភ្នំ បង្កើតបានជា RSL។ ពួកគេក៏គិតថា បាតុភូតនេះអាចនឹងកំពុងកើតឡើង។

អ្នកស្រាវជ្រាវ Lujendra Ojha នៃមន្ទីរបច្ចេកវិទ្យា Georgia ប្រកាសថា ៖ “យើងមិនមានភ័ស្ដុតាងអំពីវត្តមានរបស់ RSL។ យើងមិនដឹងប្រាកដថា បាតុភូតហូរកាត់ខាងលើ កើតឡើងបានដោយបែបណា នៅពេលវាមិនមានទឹក។ បាតុភូត RSL ត្រូវបានគេរកឃើញតិចតួចបំផុត ធ្វើឱ្យមានការសង្ស័យច្រើន ទៅលើលទ្ធភាពនៃវត្តមានរបស់ទឹក ឬអំបិល មានតួនាទីសំខាន់ ដើម្បីបង្កើតបានជា RSL” ។
អត្ថបទសំខាន់ៗ ៖
ប្រសិនផែនដីឈប់វិល ពិភពលោក នឹងទៅជាយ៉ាងណា?
ប្ដូរហ្សែនរុក្ខជាតិ ដើម្បីបង្កើត ប្រេង Omega-3 ដែលជួយដល់សុខភាពបេះដូង
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ sci-news