ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកវិទ្យាសាស្រ្តមកពីប្រទេសចិន បានរកឃើញនូវសំណាកគំរូផូស៊ីលសត្វត្រីពីសម័យដើម ដែលមានមុខស្រដៀងទៅនឹងមុខមនុស្ស នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

width=442

គួរបញ្ជាក់ផងដែរថា ករណីររកឃើញផូស៊ីល មា នប្រវែងជាង ២០ ស.ម មួយនេះ ត្រូវបានគេរកឃើញ និងជីកចេញពីក្នុងដី មានទីតាំងនៅភាគខាងជើងប្រទេសចិន  ក្រុង  Quijing ហើយនេះអាចជាសញ្ញាណមួយ នៃតំណភ្ជាប់ការបាត់បង់   ការអភិវឌ្ឃន៍ពូជត្រីដែលមានឆ្អឹងខ្នង។

width=442

ជាមួយនឹងការរកឃើញ ផូស៊ីលសត្វត្រីមុនបុរេប្រវត្តិមួយនេះ វាមានឆ្អឹងថ្គាម ក៏ដូចជាចង្ការស្រដៀងទៅនឹងមនុស្ស ។ ​ លើសពីនេះ  ប្រភពសារព័ត៌មានដដែលបន្ថែមថា​  ផូស៊ីលសត្វត្រីមួយប្រភេទនេះ ត្រូវបានគេស្គាល់ឈ្មោះថា  Entelognathus primordialis ធ្លាប់មានជីវិតរស់នៅក្នុងសមុទ្រចិន       កាលពីចុងសម័យបុរាណ  Silurian ពោលគឺ អំឡុងកាលពីជាង៤២០ លានឆ្នាំមុន ។

width=438

យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានដដែលបន្ថែមថា ករណីរកឃើញផូស៊ីលខាងលើនេះគឺត្រូវបានរកឃើញដោយអ្នកវិទ្យសាស្រ្តជនជាតិចិន ឈ្មោះ Brian Choo   មកពីវិទ្យាស្ថានប៉េកាំងផ្នែកជីវសាស្រ្តបុរាណនៃសត្វមានឆ្អឹងកង ( Beijing's Institute of Vertebrate Pala-eontology and Palaeoanthropology) ៕

​* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ភ្ញាក់ផ្អើលខ្លាំង ខណៈពស់វែក ៥២ ក្បាល នៅតែបន្តបាត់ខ្លួន នៅឡើយ

- វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់

- ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ ខាងជើង ប្រទេស

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំណាក់ឃាតករ ចិត្តត្រជាក់- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន

ដោយ ៖ រិទ្ធីប្រភព ៖​ ស្កាយ