ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេសថៃ អំឡុងថ្ងៃច័ន្ទ ម្សិលមិញនេះ អោយដឹងថា ខ្លួននឹង ប្រើអំណាច ពិសេសនៃច្បាប់របស់ខ្លួន ជាបន្ទាន់ ក្នុងការបង្កើនសុវត្ថិភាព ក្រុមហ៊ុនអាកាសចរណ៍ ខណៈក្រុមហ៊ុនអាកាសចរណ៍ ៣ ទៅ ៤ ហើយ ប្រឈមនឹងការផ្អាកជើងហោះហើរ ទៅក្រៅប្រទេសរបស់ខ្លួន ពាក់ព័ន្ធ នឹងការព្រួយបារម្ភ ពី ភ្នាក់ងារអាកាសចរណ៍ របស់អង្គការ សហប្រជាជាតិ ។
អង្គការ អាកាសចរណ៍ ស៊ីវិល អន្តរជាតិ The International Civil Aviation Organisation (ICAO) ដែល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការ សហប្រជាជាតិ ថ្មីៗនេះ ធ្វើសេចក្តីរាយការណ៍អោយ ដឹង ពី ការព្រួយបារម្ភជាខ្លាំងទៅនឹងសុខសុវត្ថិភាព ដល់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលជាតិ ថៃឡង់ The Thailand's Department of Civil Aviation (DCA) ក្រោយពីមានការតាមដាននិងស៊ើបអង្កេតជាពិសេស នាដើមឆ្នាំ ២០១៥ នេះ ។

របាយការណ៍ បំភ្លឺអោយដឹងថា កាលពីសប្តាហ៍កន្លងទៅ ជប៉ុន បានធ្វើការបិទជើង ហោះ ហើរថ្មីៗមួយ ចំនួន ពីប្រទេសថៃ ខណៈមានផលប៉ះពាល់ ដោយផ្ទាល់ ទៅលើបណ្តាក្រុមហ៊ុនអាកាសចរណ៍ រួមមាន ដូចជា Thai AirAsia X , NokScoot និង Asia Atlantic Airlines ជាដើម ប៉ុន្តែ រាល់ជើងហោះហើរ ចាស់ៗ ដែលធ្លាប់តែមានស្រាប់ ពុំមានផលប៉ះពាល់នោះទេ ។ ដោយឡែក ក្រុមហ៊ុន អាកាស ចរណ៍ ថៃ Thai Airways ក៏បានចេញសេចក្តីថ្លែងការណ៍ តាមរយៈទំព័រ ហ្វេសប៊ុក របស់ខ្លួនអោ យដឹង កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ថា ៖ គម្រោងជើងហោះហើររបស់ខ្លួន ២ ផ្សេងគ្នា សម្រាប់ប្រទេសជប៉ុន នាខែក្រោយនេះ រងនូវផលប៉ះពាល់ដូចគ្នាដែរ ។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន កាលពីថ្ងៃច័ន្ទ នាយក រដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បានគូស បញ្ជាក់ដល់ក្រុមអ្នកសារព័ត៌មាន អោយដឹងថា លោក នឹងប្រើប្រាស់ ចំណាត់ការ នៃមាត្រាទី ៤៤ នៃ ច្បាប់រដ្ឋធម្មនុញ្ញ ក្នុងការពន្លឿនការយកចិត្តទុកដាក់ បង្កើនសុវត្ថិភាពជាក់ ស្តែង ។ លោក បញ្ជាក់ក្តែង ៗអោយដឹងថា ៖ ពួកយើងពិតជាទទួលស្គាល់ ថាប្រទេសជាតិ ពិតជាខាតបង់ប្រាក់ចំណេញមួយចំនួន ធំ ចំពោះបញ្ហានេះ ហើយខ្ញុំបាទ ទទូចជាខ្លាំងអោយមានការដោះស្រាយ