ក្រុមហ៊ុនផលិតទូរស័ព្ទតៃវ៉ាន់ ទើបតែបង្ហាញចេញជាផ្លូវការនូវទូរស័ព្ទស៊ីមពីរ គឺ HTC Desire V និង ស៊េរីស៊ីមពីរសំរាប់តែចរាចរលើទីផ្សារប្រទេសចិនមានឈ្មោះថា Desire VC ។

Desire V និង Desire VC ដូចគ្នាទាំងអស់ពីរូបសណ្ឋាន តែខុសគ្នាត្រង់ការបំពាក់Network។ Desire V បំពាក់Networ GSM 3 Band នៅលើស៊ីមទីមួយ និង Network GSM/EDGE 4 Band + HSPA 2 Band នៅលើស៊ីមទីពីរ ចំណែកDesire VCគឺជាប្រភេទទូរស័ព្ទ CDMA/EVDO ជាមួយនឹងស៊ីម GMS 3 Band។

/

ទូរស័ព្ទ Desireស៊េរីថ្មីទាំងពីរនេះ បំពាក់ដោយអេក្រង់ 4 inch WVGA, CPU 1GHz Cortex-A5,ដំណើរការក្រាហ្វិក Adreno 200 និង RAM 512MB, Camera 5 megapixel ជាមួយអំពូល flash LED, Camera មុខ VGA, Wi-Fi, Bluetooth 4.0, GPS, រលកវិទ្យុ FM, មេម៉ូរីក្នុង 4GB និងមានរន្ធដាក់មេម៉ូរីបន្ថែមប្រភេទmicroSD។

HTC Desire V/VC ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការAndroid 4.0 Ice Cream Sandwich ជាមួយHTC Sense 4.0 UI. ក្រៅពីនេះ វាក៏បានបំពាក់ថែមនូវប្រព័ន្ធសំលេងBeats Audioទៀតផង។

HTC Desire V នឹងដាក់លក់នៅអាស៊ីខែកក្កដាខាងមុខនេះ ក្នុងតំលៃប្រហែល345 USD, ចំណែកDesire VC លក់ក្នុងតំលៃប្រហែល318 USD៕

ដោយ៖ និស្ស័យប្រភព៖ zing