បច្ចេកវិទ្យា ៖ ជាការពិត នាប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលទូរស័ព្ទដៃស្មាតហ្វូនមានការអភិវឌ្ឍន៍គួរអោយកត់សំគាល់ ខណៈពេលដែលស្រោមទូរស័ព្ទដៃស្មាតហ្វូនទាំងនោះវិញ ក៏ត្រូវបានផលិតឡើងអោយទាន់សម័យកាល និងប្លែកៗ ស្របទៅតាមតំរូវការទីផ្សារផងដែរ។

ដោយឡែក នាពេលនេះ បើយើងងាកក្រឡេកទៅមើលអត្ថបទ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស askalexia នោះយើងនឹងបានឃើញស្រោមទូរស័ព្ទដៃស្មាតហ្វូនប្លែកៗ ដែលមើលទៅដូចជាមុខម្ហូបជប៉ុនបេះបិទ តែតាមពិតទៅវាមិនមែននោះទេ វាគ្រាន់តែជាគំនិតច្នៃប្រឌិតមួយប្លែកតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ បានបន្ថែមថា ស្រោមទូរស័ព្ទដៃទាំងនោះត្រូវនឹងទូរស័ព្ទរួមមានដូចជា iPhone 3G , iPhone 3GS និង iPhone 4 ជាដើម ដែលនៅក្នុងនោះ វានីមួយៗ មានតម្លៃប្រមាណជាង ៤០ ដុល្លារ ហើយលោកអ្នកក៏អាចរកជាវវាបានតាមរយៈប្រព័ន្ធអ៊ីនធើណេតបានផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ askalexia