សក់ គឺជាផ្នែកមួយ ដ៏សំខាន់ សំរាប់មនុស្ស គ្រប់ៗ រូប ទាំងបុរស និង ស្រ្តី។ ពិតណាស់សក់ ក៏ជា ផ្នែកមួយ នៃសម្រស់ និង ភាពស្រស់ស្អាត ផងដែរ។ ខាងក្រោមនេះ ជាប្រភេទ អាហារ ដែលជួយបំប៉ន សរសៃសក់ ឱ្យរឹងមាំ និង ភ្លឺរលោង៖

១/ ត្រីសាម៉ុន ជាប្រភេទ អាហារមួយ ដែលសម្បូរណ៍ទៅដោយ ប្រូតេអ៊ីន វីតាមីន បេ និង អាស៊ីត អូមេហ្គា ៣ ដែលអាចជំរុញ ឱ្យរាងកាយ និង កោសិកា ស្បែកក្បាល ឆាប់ដុះសក់ និងធ្វើឱ្យសរសៃ សក់ រឹងមំា មានសុខភាពល្អ។
២/ ដំឡូងបារាំង ផ្អែម ជាប្រភពដ៏ល្អមួយ ដែលផ្ទុកនូវ សារធាតុ antioxidant beta carotene និង វីតាមីន អេដែលជួយឱ្យ កោសិកាស្បែកក្បាល មានសុខភាពល្អ សក់មានសំណើម៕
ដោយ៖ វណ្ណៈប្រភព៖ webmd