បន្ទាប់ពីបានបញ្ចេញលក់ស្មាតហ្វូន Galaxy S5 Plus នៅទីផ្សារហូឡង់ ក្រុមហ៊ុន Samsung ក៏បានបន្តឧទ្ទេសនាមស្មាតហ្វូនថ្មីមួយទៀត នៅក្នុងទីផ្សារចិន នោះគឺ Galaxy Core Max ។

ស្មាតហ្វូនថ្មីនេះ មានឈ្មោះកូដថា SM-G5108 ហើយវាគឺជាស្មាតហ្វូនជំនាន់ទី ៨ របស់ត្រកូល Galaxy Core ។ Galaxy Core Max របស់ Samsung មានទំហំធំជាងគេបង្អស់ ក្នុងចំណោមបណ្ដារាមច្បងរបស់ខ្លួន។ បច្ចុប្បន្ន Galaxy Core Max មានតែមួយពណ៌ប៉ុណ្ណោះ នោះគឺ ពណ៌ ស ជាពណ៌ដែលមានការពេញនិយមបំផុតក្នុងពិភពលោក។

មកដល់ពេលនេះ គេមិនទាន់ដឹងថា Samsung នឹងដាក់លក់ស្មាតហ្វូននេះ នៅក្នុងទីផ្សារដទៃដែរ ឬអត់ ក្រៅតែពីប្រទេសចិន។ ចំណែកព័ត៌មានទាក់ទិននឹងតម្លៃរបស់ Galaxy Core Max ក៏មិនទាន់ត្រូវបានគេឱ្យដឹងនៅឡើយ ក៏ប៉ុន្ដែ គេជឿថា វានឹងមានតម្លៃថ្លៃគួរសម បើទោះជាមាន អេក្រង់តូចជាងស្មាតហ្វូនដែលស្ថិតក្នុងស្រឡាយ Galaxy ដទៃ។

ព័ត៌មានផ្សេងៗទាក់ទិននឹងគ្រឿងម៉ាស៊ីនរបស់ Galaxy Core Max ៖• ទំហំ ៖ 136.3 x 69.6 x 8 mm• ទម្ងន់ ៖ 132 gram• អេក្រង់ ៖ Super AMOLED 4.8, រីសូលូសឹន 540 x 960 pixels• ប្រព័ន្ធប្រតិបត្តិ ៖ Android 4.4 KitKat • RAM ៖ 1GB• អង្គចងចាំក្នុង ៖ 8GB មានរន្ធសម្រាប់អង្គចងចាំក្រៅ• កាមេរ៉ាមុខ ៖ 5MP និងក្រោយ ៖ 8MP• ថ្ម ៖ 2200mAh• ប្រើស៊ីម ២ និងមានប្រព័ន្ធ LTE ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Samsung/GSM