កាលពីចុងសប្តាហ៍មុន Lumia 928 បានបង្ហាញខ្លួននៅលើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មធំមួយនៅអាមេរិច។ រូបភាពពីរ នៃផ្នែកខាងមុខ និងខាងក្រោយរបស់ផលិតផលនេះ ក៏ត្រូវបានគេហទំព័រ Twitter បច្ចេកវិទ្យាល្បីឈ្មោះ Evleaks បង្ហោះឲ្យឃើញ។ ហើយការលេចចេញរូបរាងរបស់Lumia 928 ក៏កាន់តែច្បាស់ជាងមុន ពេលដែលនៅលើគេហទំព័រដើមរបស់ Nokia នៅអាមេរិចផលិតផលនេះទើបតែបង្ហាញខ្លួនក្នុងឯកសារ Website ហើយទន្ទឹមនឹងនោះ រូបភាពផ្សាយពា-ណិជ្ជកម្មមួយ ស្តីពីផលិតផលនេះ ក៏ត្រូវបានក្រុមហ៊ុនហ្វាំងឡង់ បង្ហាញឲ្យឃើញផងដែរ។
នៅមិនទាន់ព័ត៌មានច្រើន ត្រូវបានចែករំលែកពីរូបភាពពាណិជ្ជកម្មនៅលើ Web ទេដោយ Nokia បានឲ្យដឹងត្រឹមថាៈ អ្នកប្រើប្រាស់ សូមរង់ចាំតាមដានព័ត៌មាន ស្តីពីទូរស័ព្ទ Lumia ថ្មីបំផុតរបស់ខ្លួន។

តាមរយះរូបភាពបានឲ្យឃើញថា ផ្នែកខាងមុខរបស់ Lumia 928 ត្រូវបានរចនាម៉ូតស្មាត ជ្រុងៗជាងមុនច្រើន បើប្រៀបជាមួយ Lumia 920 ។ ជាក់ស្តែង នៅមិនទាន់ដឹងថា សំបករបស់ 928 នឹងធ្វើពីអាលុយមីញ៉ូម ឬ Polycarbonate ដូចម៉ូដែលចាស់នោះទេ៕
ដោយ៖ សិលាប្រភព៖ VE