បាងកក៖ រដ្ឋមន្រ្តីការពារថៃ បានអះអាងថា យោធា ៣នាក់របស់ថៃ ដែលបានជាន់មីននៅតំបន់ព្រំដែន ថៃ-កម្ពុជា មិនមែនជាមីនរបស់ថៃ គ្រាដែលខ្លួននឹងធ្វើការពិសោធន៍ឲ្យមានភាពច្បាស់លាស់។
យោងតាមគេទំព័រ INN របស់ថៃផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងថា ឧត្តមសេនីយ៍ សុកាំភុន សុវណ្ណាថាត់ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ បានថ្លែងបដិសេធថាករណីទាហានល្បាត នៃកងកម្លាំង សុរ៉ាណារី កងទ័ពភូមិភាគ២ថៃ ៣ នាក់រងរបួស ដោយសារការជាន់មីន នៅបរិវេណក្បែរបង្គោលព្រំដែនលេខ ២១ កម្ពុជា-ថៃនេះ មិនមែនជាមីនរបស់ភាគីថៃយ៉ាងពិតប្រាកដ។ ចំពោះការសង្ស័យថា មីនទាំងនោះជារបស់ ភាគីកម្ពុជា ឬក៏មិនមែន?
ប្រភពដដែលបន្តថា ខាងក្រសួងការពារជាតិថៃ បានដាក់លិខិតជាផ្លូវការទៅកាន់ភាគីកម្ពុជា ស្នើឲ្យមានបញ្ជាក់ពី មូលហេតុច្បាស់លាស់។ ខណៈនេះ ភាគីថៃមិនទាន់ធ្វើការពិសោធន៍ឲ្យបានច្បាស់លាស់នៅឡើយនោះទេ ដោយ ត្រូវរង់ចាំការត្រួតពិនិត្យឲ្យបានល្អិតល្អន់ជាថ្មីម្តងទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល