Man City កំពុងតែដកខ្លួនចេញបើប្រៀបធៀបជាមួយនឹង Man United និង Juventus ក្នុងការប្រជែងគ្នាដណ្តើមហត្ថលេខារបស់ Van Persie។

នៅយប់ថ្ងៃសុក្រខាងមុខនេះ Man City និង Arsenal (19h, ថ្ងៃទី 27/7) នឹងមានការប្រកួតលក្ខណៈមិត្តភាពមួយនៅប៉េកាំង ប្រទេសចិន។ ប៉ុន្តែក្លឹប Man City ហាក់ដូចជាមិនបានចាប់យកឱកាសល្អនេះដើម្បីសួរនាំទិញកីឡាករ Van Persie ឡើយ។  Man City បានដកថយវិញបើប្រៀបធៀបគូប្រ-ជែងក្នុងការដណ្តើមយកហត្ថលេខារបស់ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ។ គ្រូបង្វឹក Mancini បានទទួលស្គាល់ថាក្លឹបរបស់លោកនឹងកំពុងធ្វើឲ្យបាត់បង់ត្រីដ៏ធំ នេះហើយ។

/

Mancini មានការព្រួយបារម្ភ

ប្រសិនចង់បានកីឡាកររបស់ Arsenal, ដំបូង Man City ត្រូវតែរំលស់ចេញនូវកីឡាករខ្លះអាចជាTevez រឺ Dzeko ប៉ុន្តែមកដល់ពេលនេះករណីរបស់ Adebayor ក៏នៅតែមិនទាន់ដោះស្រាយរួចផង។ កត្តានេះបានធ្វើឲ្យ Man City ហាក់ដូចជាដើរយឺតមួយជំហានបើប្រៀបគួប្រជែងពីរទៀត។សព្វថ្ងៃ Man United បានត្រៀមខ្លួនជាស្រេចនូវទឹកប្រាក់ចំនួន 16,5 លានផោនដើម្បីទិញ Persieពី Arsenal ក្នុងពេលដែល Juventus អាចឲ្យតំលៃច្រើនជាងនេះ៕

ដោយ៖ សិលាប្រភព៖ 24h