តារាបរទេស ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស បានបញ្ជាក់អោយដឹងថា តារាចម្រៀងប្រុសល្បីឈ្មោះជនជាតិអង់គ្លេសលោក Robbie Williams ត្រូវបានរកអោយឃើញថា បានសម្តែងជាមួយនឺងអ្នករាំអាក្រាតកាយ ក្នុងកម្មវិធី The X Factor ក្នុងប្រទេសអ៊ីតាលី។

គួរបញ្ជាក់ផងដែរថា នៅក្នុងការសម្តែងនោះ លោក Robbie Williams មិនត្រឹមតែច្រៀង ដើម្បីបង្ហាញនូវសមត្ថភាពប៉ុណ្ណោះទេ តែគាត់ត្រូវបានរកអោយឃើញថា មានភាពស្និទ្ធស្នាលមែនទែនជាមួយនឹងនារីរាំអាក្រាតកាយរូបនោះ។

លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ៖ ក៏មានមតិរិះគន់មួយចំនួនផងដែរ ទាក់ទិនទៅនឹងការសម្តែងលើកនេះ ដោយបានបញ្ជាក់ថា ការសម្តែងជាមួយអ្នករាំនារីអាក្រាតរូបនេះ មិនសូវជាសំខាន់ណាស់ណានោះទេ ស្របពេលដែល លោក Robbie Williams គឺជាឪពុក និងស្វាមីមួយរូបផងដែរ៕