ព័ត៌មានអន្តរជាតិ ៖ បុរសដែលជាអ្នកបើររថយន្តទំនើប Range Rover ត្រូវបានរកអោយឃើញថា បានរងនូវការវាយប្រហារ ពីសំណាក់ក្រុមមនុស្សដែលជាអ្នកជិះម៉ូតូធំក្រោយពីកើតមានជម្លោះរឿងជិះប៉ះគ្នា នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងថា ករណីខាងលើនេះបានកើតឡើងនៅឯសង្កាត់ Manhattan ក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ។ ដោយឡែក បើនិយាយពីសកម្មភាពនៃការប៉ះទង្គិចមួយនេះ ត្រូវបានថតជាប់ទាំងស្រុង ពីសំណាក់កាម៉េរ៉ាសុវត្ថិភាពដែលបានបំពាក់ជាប់ទៅនឹងមួកការពារសុវត្ថិភាព។
ដោយនៅក្នុងនោះ បុរសជាអ្នកបើករថយន្តទំនើប Range Rover លោក Alexian Lien បានផ្តល់ជាកិច្ចសម្ភាសន៍ដល់មន្រ្តីប៉ូលីសអោយដឹងថា ជាដំបូង គាត់បានបើករថយន្តទៅបុកនឹងគ្នារបស់ពួកគេ ដែលកំពុងតែធ្វើដំណើរជាក្រុមនៅតាមដងផ្លូវ ដោយមានការភ័យខ្លាច ថានឹងអាចមានហានិភ័យដល់ភរិយារបស់ខ្លួន ក៏ដូចជាកូនតូចវ័យតិចជាង ៥ ឆ្នាំធ្វើដំណើរនៅក្នុងឡាននោះ គាត់ក៏បានបន្ថែមល្បឿនបំណងធ្វើការរត់គេចខ្លួន តែជាអកុសលដំណើរដើមរឿង ក៏កាន់តែអាក្រក់ឡើង។

ជាចុងក្រោយ ដោយមិនអាចធ្វើដំណើរបន្តទៅមុខបានខណៈមានការបិទផ្លូវពីសំណាក់រថយន្តផ្សេងទៀតនៅខាងមុខ ដោយមានការឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ វាគឺជាឱកាសដ៏ ល្អមួយក្នុងការបញ្ជេញកំហឹងរបស់ក្រុមមនុស្សដែលជាអ្នកជិះម៉ូតូធំ ដោយនៅក្នុងនោះ បានចុះវាយរថយន្ត Range Rover ទាំងកម្រោលតែម្តង។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីផ្ឡូវការរបស់ក្រុមមន្រ្តីប៉ូលីសអោយដឹងថាជាមួយនឹងការកើតមានឡើងនូវជម្លោះលើកនេះ បុរសម្នាក់ ជាអ្នកជិះម៉ូតូ ដែលត្រូវបានរថយន្តពារកាលពីដំបូងនោះ ត្រូវបានរបួសមុខ និងដៃជើងជាដើមដោយនៅក្នុងនោះ គេបានបញ្ជូនទៅកាន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ។ ពុំមាននរណាម្នាក់ត្រូវបានចាប់ឃាត់ខ្លួននោះទេ ខណៈពេលដែលករណីមួយនេះក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត ថាតើវាកើតឡើងអោយពិតប្រាកដយ៉ាងដូចម្តេច។
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងប្លែកៗមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់
- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់កណ្តាលអាធ្រាត្រ (មានវីដេអូ)
- វីដេអូ ប្រមាញ់បានក្រពើយក្ស ទម្ងន់ជាង ៥០០ គ.ក បន្តតំណែង បំបែកកំណត់ត្រា
- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បានឆាបឆេះ- យន្តហោះ បើករអិលធ្លាក់ផ្លូវ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច
- អោយរាង !!! គូស្នេហ៍សិចនៅក្នុងឡាន រហូតដល់ស្លាប់ខ្លួន
- ចម្លែកហួស ៖ ត្រូវវះកាត់បណ្តុះច្រមុះលើថ្ងាស ក្រោយអាមួយពីកំណើត បានខូចខាត ស្ទើរតែទាំងស្រុង
- ចំណាយលុយជាង ៨ ម៉ឺនដុល្លារ ដើម្បីដើរទស្សនា បណ្តាផ្នូរខ្មោច តារាល្បី ទូទាំងពិភពលោក
ដោយ ៖ កុសលប្រភព ៖ ដឹមីរ័រ