បើតាមការបង្ហាញឲ្យដឹងក្នុងរយះពេលថ្មីៗនេះ Pep បានត្រៀមខ្លួនរួចជាស្រេចក្នុងការទៅដឹកនាំក្លឹបបាល់ទាត់នៅ Milan រឺ Inter ក្នុងរដូវកាលក្រោយនេះ។
Carlo Mazzone, អតីតគ្រូបង្វឹក Roma, បានប្រាកដចិត្តថា Pep Guardiola នឹងទៅធ្វើការដឹកនាំក្លឹបនៅទីក្រុង Milan ដែលក្នុងនោះអាចជា AC Milan រឺ Inter នៅរដូវកាលឆ្នាំ 2013/14 គឺមិនមែនទៅដឹកនាំក្លឹបណាមួយនៅប្រទេសអង់គ្លេស ដូចព័ត៌មានចចាមអារាមដែលបានចុះផ្សាយនោះឡើយ។
Pep អាចនឹងធ្វើការនៅ Milan ក្នុងរដូវកាលក្រោយនេះ ហើយវាជា Inter រឺ AC Milan ខ្ញុំក៏មិនទាន់ច្បាស់ឡើយ, Mazzone បានឲ្យដឹងនៅលើ Il Subsidiario, “Pep បាននិយាយជាមួយខ្ញុំតាមរយះទូរ-ស័ព្ទ ហើយពេលបានជួបគ្នា ខ្ញុំក៏បានសួរគាត់ មកអ៊ីតាលីដើម្បីដើរកំសាន្ត រឺរៀបចំដឹកនាំក្លឹបណាមួយនៅទីនេះ? ចម្លើយរបស់ Pep គឺទាំងពីរ។ ឆ្នាំក្រោយ Pep នឹងធ្វើការនៅ Milano ជា Inter រឺ Milan ខ្ញុំនៅមិនទាន់ដឹងឡើយ។

ឆ្នាំក្រោយ Pep នឹងត្រលប់ចូលក្នុងពិភពបាល់ទាត់វិញ
សូមបញ្ជាក់ផងដែរថា កាលពីមុនក៏មានព័ត៌មានជាច្រើនដែលនិយាយថា Pep ធ្វើដំណើរទៅរស់នៅ New York និងរៀនភាសាអង់គ្លេស គឺដើម្បីរៀបចំខ្លួនក្នុងការដែលមកដឹកនាំក្លឹបណាមួយនៅPremier Leauge ក្នុងរដូវកាលក្រោយនេះ។ មួយវិញទៀត ការដែល Sir Alex Ferguson ធ្វើដំណើរទៅអាមេរិចជួប Pep កាន់តែធ្វើឲ្យអ្នកសារព័ត៌មានសង្ស័យថា Pep នឹងមកធ្វើគ្រូបង្វឹកនៅពហុកីឡាដ្ឋាន Old Trafford ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាក់ស្តែងបើតាមការនិយាយរបស់ Mazzone ខាងលើ អនាគតរបស់ Pep នៅតែជាសញ្ញាសួរ មិនអាចឆ្លើយបាននៅឡើយ៕
ដោយ៖ សិលាប្រភព៖ 24h