ជាការពិត នៅអំឡុងប៉ុន្មានខែចុងក្រោយនេះ ប្រិយមិត្តជាក់ច្បាស់ទេថាតើ បទចម្រៀងកូរ៉េណាមួយ ដែលទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោកនោះ? ប្រាកដណាស់នោះគឺបទ Gangnam Style ។

ដោយឡែក បើយើងងាកក្រឡេក មកមើលអត្តបទ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស mirror កាលពីពេលកន្លងទៅវិញ ក៏បានបញ្ជាក់ផងដែរថា ពាក្យថា Gangnam Style គឺជាពាក្យដែលត្រូវបានគេវាយស្វែងរកច្រើនបំផុតប្រចាំខែវិច្ឆិកា ឆ្នាំ២០១២ នេះ តាមរយៈវេចនានុក្រុមអនឡាញ Collins ។
លើសពីនេះទៅទៀត ប្រភពដដែលនេះ ក៏បានបញ្ជាក់រាល់ពាក្យទាំងឡាយណា ដែលត្រូវបានវាយស្វែង រកច្រើនបំផុតប្រចាំខែនីមួយៗ ក្នុងឆ្នាំ ២០១២ តាមវេចនានុក្រុមអនឡាញ Collins ។ ជ្រាបកាន់តែច្បាស់ថាតើ ពាក្យណាមួយដែលត្រូវបានវាយស្វែងរកច្រើនបំផុតនោះ តាមដានទស្សនារូបភាពខាងក្រោមនេះបន្តិចទៅ ពិតជាអស់មន្ទិលសង្ស័យនោះហើយ៕

ដោយ ៖ ពិសីប្រភព ៖ mirror