កាលពីសប្តាហ៍មុននេះ ក្រុមបាល់ទាត់ជំរើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំរបស់យើងត្រូវបានខាងប្រទេស សឹង្ហបូរី អញ្ចើញហៅអោយទៅប្រកួត ជាមួយនិងក្រុមបាល់ទាត់ របស់គេក្នុងលក្ខណៈមិត្តភាព ។
ជាលទ្ធផលនៃការប្រកួត ២ ជើងឃើញថា ក្រុមទាំង ២ មិនខ្លាំងលើសខ្វះគ្នាប៉ុន្មានឡើយដោយបញ្ចប់ការប្រកួតអស់ ២ ប្រកួតក្រុមទាំង ២ ឈ្នះម្នាក់មួយប្រកួត ។ ប្រកួតទីមួយគឺ បានធ្វើឡើងនៅថ្ងៃទី ២២ វិច្ឆិកា ដែលក្រុមកម្ពុជាស៊ុតចូលបានមួយគ្រាប់ រហូតដល់បញ្ចប់ការប្រកួត ។ រីឯការប្រកួតទី ២ គឺធ្វើនៅថ្ងៃទី ២៤ វិច្ឆិកា ម្សិលមិញនេះឯង ដែលក្រុមបាលទាត់ សឹង្ហបូរី យកឈ្នះក្រុមកម្ពុជា ក្នុងពិន្ទុ ១-០ ដូចគ្នា ។ ទស្សនាវីដេអូហាយឡាយខាងក្រោមនេះ ៖
ដោយ ៖ កុសលប្រភព ៖ youtube