កាលពីថ្ងៃម្សិលមិញ HTC One mini បានធ្វើការបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការរចនាម៉ូតដូចទៅនឹងរាមច្បង HTC One ប៉ុន្តែតូចជាងបន្តិច ជាមួយទំហំអេក្រង់ 4,3 កំរិតពន្លឺ 1280 × 720 pixel។ ចំនុចពិសេស បើទោះជារូបសណ្ឋានទាបជាង ប៉ុន្តែ One mini នៅតែបំពាក់បច្ចេកវិទ្យាកាមេរ៉ា UltraPixel 4 megapixel និង Speaker BoomSound សំរាប់ដកបទពិសោធជាមួយនឹងសម្លេងល្អជាងមុន។ ស្មាតហ្វូនត្រូវបានដំឡើងរួចជាស្រេចនូវ Android 4.2.2 ជាមួយនឹងInterface Sense 5 ប្រចាំត្រកួលរបស់ HTC, ប្រើប្រាស់ chip Snapdragon 400 ល្បឿន 1,4GHz, 1GB RAM និង មេម៉ូរីក្នុង 16GB ។

HTC One mini ត្រូវបានបំពាក់ Bluetooth 4.0 support aptX ប៉ុន្តែបែរជាមិនមាន NFC និង Infrared ឡើយ។ អេក្រង់មានទំហំ 4,3 ជាមួយបច្ចេកវិទ្យា Super LCD។

បើតាមប្រភពពី GSM Arena, One Mini នឹងត្រូវបានដាក់លក់ទូលំទូលាយ ទូទាំងពិភពលោកនៅខែកញ្ញា ជាមួយនឹងពណ៌ពីរគឺ ខ្មៅ និងទឹកប្រាក់។ ជាក់ស្តែង សំរាប់នៅលើទីផ្សារពិសេសមួយចំនួន នឹងដាក់លក់ One mini ឆាប់ជាង ប្រហែលជានៅខែសីហា ជាមួយនឹងកំរិតតំលៃមិនថោកឡើយ ពោលគឺប្រហែល ៥៨៩ ដុល្លារ៕

/

រូបសណ្ឋាន Hardware សំខាន់ៗមួយចំនួនរបស់ HTC One mini:

  • Android 4.2.2 ជាមួយ Sense 5
  • CPU: 1,4 GHz Snapdragon 400 (MSM8930 - 2 x Krait 200)
  • GPU: Adreno 305
  • RAM: 1GB
  • អេក្រង់: 4,3-inch Super LCD 720p, 341 ppi
  • Camera ក្រោយ: 4,0 MP (2688 × 1520), 1/3 CMOS size, F/2, 28mm (35mm effective),no OIS
  • Camera មុខ: 1,6 MP
  • Connector: 802.11a/b/g/n + BT 4.0, USB2.0, GPS/GNSS, DLNA
  • ថ្ម: 1800 mAh
  • ខ្នាតប្រវែង និងទម្ងន់: 132 x 63.2 x 9.25 mm, 122 g

 

/

/

/

ដោយ៖ សិលាប្រភព៖ TTE