អ្នកជំនាញការផ្នែកមិនសាយភាយអាវុធនុយក្លេអែរអាមេរិកម្នាក់ កាលពីថ្ងៃទី ១៣ កន្លងទៅ
បានអោយដឹងថា លោកបានកំណត់ច្បាស់នូវអគ្គាមួយខ្នងក្នុងទីតាំងកងទ័ព Parchin របស់
អ៊ីរ៉ង់ ដែលត្រូវបានគេសង្ស័យថា មានបន្ទប់សម្រាប់ពិសោធជាតិផ្ទុះដែលមានកម្លាំងកំទេច
ខ្លាំង និងជាទីតាំងដែល IAEA ចង់ចូលត្រួតពិនិត្យ។

David Albright អ្នកបង្កើតមន្ទីរវិទ្យាសាស្ដ្រ និងសន្ដិសុខជាតិនិយាយថា លោកបានវិភាគទៅ
លើរូបភាពដែលថតដោយផ្កាយរណប់ និងបានរកឃើញអគ្គាមួយនៅក្នុងតំបន់ Parchin
ដែលសមស្របជាមួយនឹងរបាយការណ៍កាលពីខែវិច្ឆិការឆ្នាំ ២០១១របស់អង្គការថាមពល
អាតូមិកអន្ដរជាតិ (IAEA)។

លោក Albright ថ្លែងថា អគ្គារនេះមានរបងការពារសន្ដិសុខដោយឡែក និងមានជញ្ជាំង
បែងចែកអគ្គារនេះ និងអគ្គារផ្សេងទៀតដែលនៅជុំវិញ។

ទីតាំងគួរអោយសង្ស័យនេះមានចម្ងាយ ៤គ.ម ពីមូលដ្ឋានដែលជាប់ទាក់ទឹននឹងជាតិផ្ទុះ
ដែលមានកម្លាំងខ្លាំងនៅ Parchin ដែល IAEA ធ្លាប់ចូលត្រួតពិនិត្យកាលពីឆ្នាំ ២០០៥។

កាលពីមុននេះ ប្រទេសអ៊ីរ៉ង់ធ្លាប់បានបដិសេធមិនអោយចូល Parchin ដែលស្ថិតនៅភាគ
ខាងអាគ្នេយ៍នៃក្រុង Tehran នៅក្នុងការចចារពីរលើកជាមួយក្រុម IAEA ។ ក្រុមអ្នកការទូត
លោកខាងលិចបាននិយាយថា អ៊ីរ៉ង់អាចពន្យាពេលក្នុងការអនុញ្ញាតអោយអ្នកត្រួតពិនិត្យ
របស់ IAEA ចូលទៅកាន់តំបន់ដែលគួរសង្ស័យនោះ ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់
បំបាត់ដាននៃការពិសោធជាតិផ្ទុះដើម្បីច្នៃអាវុធនុយក្លេអែរ។

អ្នកជំនាញការផ្នែកនុយក្លេអែររបស់អាមេរិក លោក David Albrightលោក David Albright ថ្លែង
ថា ព័ត៌មានបានអោយដឹងថា មន្ទប់ពិសោធមួយត្រូវបានប្រើសម្រាប់ពិសោធជាតិផ្ទុះដែល
អាចជាប់ទាក់ទឹននឹងការអភិវឌ្ឍអាវុធនុយក្លេអែរក្នុងបណ្ដាឆ្នាំចាប់ពីឆ្នាំ ២០០០ ។

ទោះជាយ៉ាងណាក៏ដោយ លោក David Albright មិនអាចវាយតម្លៃទៅលើកម្រិតនៃសកម្ម
ភាពនៅក្នុងទីតាំងច្បាស់លាស់នេះ ប្រសិនមិនបានប្រៀបធៀបជាមួយនឹងរូបថតផ្សេងៗ
ដែលត្រូវបានថតពីផ្កាយរណប់ក្នុងរយៈពេលថ្មីៗនេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters