ប៉មចំហុយចំហាយទឹកខ្នាតយក្សចំនួន៣ និងបំពង់ផ្សែងមហិមាមួយនៅតំបន់ Richborough
ប្រទេសអង់គ្លេស ត្រូបានដួលរលំកាលពីថ្ងៃទី១១កន្លងមកនេះ។ ប៉មចំហុយទឹកខ្នាតយក្ស
នេះបាន ដំណើរការផលិតថាមពលអគ្គីសនីមកជាង៥០ឆ្នាំមកហើយ ដែលវាចំណាយពេល
ច្រើនឆ្នាំដើម្បីសាងសង់តែប្រើពេលតែជាង២០វិនាទីប៉ុណ្ណោះដើម្បីកម្ទេច។ ប៉មចំហុយទឹក
ខ្នាតយក្សនិងបំពង់ផ្សែងដែលមានកំពស់ប្រមាណជាង៣០០ហ្វីតនេះធ្លាប់ជានិមិត្តរូបនិង
ជាបេះដូងនៃថាមពលអគ្គីសនីនៃតំបន់នេះ៥០ឆ្នាំមកហើយ តែពេលនេះវាត្រូវបានក្លាយ
ជាប្រវត្តិសាស្រ្តដោយសារគេត្រូវការសាងសង់រោងចក្រអគ្គីសនីថ្មីដែលអាចផ្ដល់ផលប៉ះ
ពាល់ដល់បរិស្ថានតិចជាងនេះ។ ចំណាយពេលច្រើនឆ្នាំណាស់ក្នុងការសាងសង់ តែប្រើ
ពេលមួយពព្រិចភ្នែកប៉ុណ្ណោះក្នុងការកំទិច យើងក្រលេកទៅមើលបន្តិចទៅមើល៖

ដោយ៖ វឌ្ឍនា
ប្រភពពី៖ itn