-ប្រជាពលរដ្ឋ អត់បាយក្រហាយទឹក ក្មេងៗយំពេញភូមិ ដោយសារមិនអនុញ្ញាតឱ្យចេញ
-ក្រោយអស់ដី អស់ផ្ទះជីវភាព បច្ចុប្បន្ន របស់អ្នកភូមិកែវផុស ៤៩គ្រួសារវិលទៅរកជីវភាពថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ គឺចេញពីអាពតមក គ្មានអ្វីទាំងអស់ ក្រៅតែពីអីវ៉ាន់ មួយសំពាយ ខោអាវមួយចង្កេះ
ព្រះសីហនុ ៖ ប្រជាពលរដ្ឋទាំង ៤៩ គ្រួសារ រស់នៅចំណុចចម្រាំង ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ បានស្រែកយំថា អយុត្ដិ ធម៌ជាទីបំផុត ចំពោះសាលក្រមរបស់សាលាដំ-បូង ខេត្ដ ព្រះសីហនុ ដែលកាត់ក្ដីឱ្យឧកញ៉ា ជៀម ផែន ឈ្នះ ហើយសមត្ថកិច្ច អាជ្ញាធរដឹកនាំដោយ មន្ដ្រីតុលាការ ចុះអនុវត្ដសាលក្រម ដោយប្រើគ្រឿងចក្រ ឈូសឆាយផ្ទះ សម្បែង និងដំណាំរបស់ពួកគាត់រាបដល់ដី បើទោះបីផ្ទះសម្បែង និងដំណាំ ទាំងនេះជា កម្មសិទ្ធិស្របច្បាប់ជាយូរណាស់មកហើយ របស់ពួកគាត់ក៏ដោយនោះ ។
ជាមួយគ្នានេះ មិនត្រឹមតែសមត្ថកិច្ច ឈូសបំផ្លាញផ្ទះដីដំណាំរបស់ពួកគាត់នោះទេ ប៉ុន្ដែថែមសម្ពាធមួយជាន់ទៀត គឺឃុំ ពួកគាត់ទាំងនោះ មិនឱ្យចេញមកក្រៅ ទុក ឱ្យពួកគាត់ដាច់បាយដាច់ទឹក រីឯក្មេងៗ ស្រែកយំពេញភូមិ ។ ជាមួយគ្នានេះលោក ឧកញ៉ា ម៉ុង ឫទ្ធី ដែលមានតួនាទី ជាសមាជិកព្រឹទ្ធសភាដែរនោះ ក៏មិនត្រូវបាន អនុញ្ញាតឱ្យនាំបាយ ម្ហូប ក្នុងនាមជាសកម្ម ភាពមនុស្សធម៌ជូនដល់ពួកគាត់ដែរ ប៉ុន្ដែ លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសថា លោកបានត្រៀមរួចរាល់ហើយ ទទួលយក ប្រជាពលរដ្ឋទាំងនេះ មកស្នាក់នៅ និងឱ្យ ធ្វើការ នៅចំការរបស់លោក ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពល រដ្ឋដែលរងគ្រោះ ដោយសារឧកញ៉ាមាន លុយ អាចធ្វើអ្វីៗបានទាំងអស់នោះបាន បញ្ជាក់ថា រហូតមកដល់ រសៀលថ្ងៃទី០៥ ខែមីនា នេះ ប្រជាពលរដ្ឋទាំងអស់ មិន ត្រូវបានអនុញ្ញាតឱ្យចេញ ពីភូមិដ្ឋានរបស់ គាត់ឡើយ ខណៈដែលក្មេងៗជាកូនអ្នកភូមិ បានស្រែកយំនៅទីនោះ ។ កម្លាំងសមត្ថកិច្ច ចម្រុះ រួមមាននគរបាល អាវុធហត្ថ និង មន្ដ្រីយោធា ដែលលោកឧកញ៉ា ជៀម ផែន ជះលុយទៅឱ្យនោះ ត្រូវបានដាក់ពង្រាយ នៅកន្លែងអនុវត្ដសាលក្រម ហើយមិន អនុញ្ញាត ឱ្យមាននរណាផ្សេងចូលទៅ ឡើយ សូម្បីតែលោកឧកញ៉ា ម៉ុង ឫទ្ធី ជា សមាជិកព្រឹទ្ធសភាក៏ដោយនោះ ។
ជាថ្មីម្ដងទៀត ប្រជាពលរដ្ឋដែលផ្ទះ របស់ពួកគាត់ ដីដំណាំរបស់ពួកគាត់ និង ទ្រព្យសមត្ដិផ្សេងៗទៀត បានរងការខូច ខាតទាំងស្រុង សូមលើកដៃ អំពាវនាវសុំកិច្ច អន្ដរាគមន៍ ដោយក្ដីយោគយល់បំផុតពីសំ ណាក់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និង លោកជំទាវ ដែលតែងតែមានព្រហ្មវិហារ ធម៌ និងការសន្ដោស ប្រោសប្រណីចំពោះពលរដ្ឋ ក្រីក្រ និងជួបការលំបាក ។
មន្ដ្រីសង្គមស៊ីវិល បានចាត់ទុកថា ជា អំពើដ៏អយុត្ដិធម៌បំផុត ចំពោះសាលក្រម ខាងលើនេះ ដែលទៅបំផ្លាញផ្ទះសម្បែង និងដំណាំរបស់ពួកគាត់ ខណៈដែលដំណាំ ផ្លែឈើ បានដុះពេញភូមិ និងផ្ទះសម្បែង បានកសាងជាយូរណាស់មកហើយ ទាំងនេះ បង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋនៅទីនោះ រស់នៅជាច្រើនឆ្នាំ មិនមែនទើបតែទៅចាប់ ដីខុសច្បាប់ នាពេលថ្មីៗនេះឡើយ ។
អង្គការសង្គមស៊ីវិល សូមអំពាវនាវឱ្យ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំពាក់ព័ន្ធនានា ពិនិត្យមើលបញ្ហានេះឡើងវិញ ជៀសវាង ធ្វើឱ្យប្រជាពលរដ្ឋ រងគ្រោះដោយសារ ឧកញ៉ា មានលុយ ៕
![src=http://111.92.240.170:81/dap-news/dap-images/2013/March/id-015/T-0152.jpg Photo]()

















![src=http://111.92.240.170:81/dap-news/dap-images/2013/March/id-015/T-0171.jpg Photo]()






















![src=http://111.92.240.170:81/dap-news/dap-images/2013/March/id-009/ST-003.jpg Photo]()
![src=http://111.92.240.170:81/dap-news/dap-images/2013/March/id-009/ST-004.jpg Photo]()


![src=http://111.92.240.170:81/dap-news/dap-images/2012/October/id-009/S-009.jpg Photo]()

![src=http://111.92.240.170:81/dap-news/dap-images/2012/October/id-009/S-012.jpg Photo]()
ទាហាន ដែលឈរជើងតាំងពីសម័យអតីតរដ្ឋកម្ពុជានៅចំរាំង និងជាអ្នកដែលទទួលបានសិទ្ធិពីមេបញ្ជាការ ឲ្យបែងចែកដីនៅតំបន់នេះ ទៅប្រជាពលរដ្ឋ និងគ្រួសារកងទ័ពកាលពីសម័យនោះ និងជាអ្នកជួយកសាងអគារសិក្សាមុនគេ ធ្វើពីឈើប្រក់ស្បូវ
![src=http://111.92.240.170:81/dap-news/dap-images/2012/October/id-009/S-018.jpg Photo]()

សាលាបឋមសិក្សាចំរាំង កសាងនៅឆ្នាំ២០០៦ បច្ចុប្បន្នពុំមានទៀតទេ




ព្រះវិហារគ្រិស្ត បច្ចុប្បន្នពុំមានទៀតទេ
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល