នៅតែប្រើប្រាស់សំបកធ្វើពីធាតុ អាលុយមីញ៉ូម និងរចនាម៉ូតមិនអាចដោះសំបកបាន ប៉ុន្តែពណ៌ក្រហមបានធ្វើឲ្យ HTC One ហាក់ដូចជាលេចធ្លោជាង ពណ៌ទឹកប្រាក់ និងខ្មៅ នៃHTCOne Version ដើម។ HTC One ពណ៌ក្រហមនេះ បានចាប់ផ្តើមដាក់លក់តៃវ៉ាន់ហើយ។ ក្រៅពីតៃវ៉ាន់ ប្រទេសវៀតណាម ក៏កំពុងតែរៀបចំ ក្នុងការដាក់បញ្ចេញលក់ Version នេះផងដែរ។
ចែករំលែកជាមួយគេហទំព័រ VnExpress, HTC វៀតណាមបានឲ្យដឹងថា Version ពណ៌ក្រហមនេះ នឹងត្រូវបានដាក់លក់នៅវៀតណាម ក្នុងពេលខាងមុខឆាប់ៗនេះ ប្រហែលជានៅចុងខែកក្កដា នេះ ឬដើមខែ សីហា។

ក្រៅពីនេះ ប្រទេសអង់គ្លេស និងចិន ក៏ជាបណ្តាទីផ្សារ ដែលនឹងបញ្ចេញលក់ HTC One ពណ៌ក្រហមនេះផងដែរ។ ផ្សេងពី Version ពណ៌ទឹកប្រាក់ និងខ្មៅ នេះគឺជា Version ពិសេសមួយ ដែលមានបរិមាណ និងដាក់លក់ នូវចំនួនមានកំណត់មួយ នៅលើពិភពលោក៕



ដោយ៖ សិលាប្រភព៖ VE