កាលពីសប្តាហ៍មុខ យើងបានលេចឮព័ត៌មានមួយ ស្តីពីរឿងដែល LG នឹងធ្វើការរំលឹកដល់ម៉ូដែលស្មាត ហ្វូនស៊េរីខ្ពស់ជាង G4 មួយម៉ូដែលទៀត ជាមួយនឹងឈ្មោះហៅថា G4 Pro ដែលស្មាតហ្វូនននេះ នឹងប្រើ ប្រាស់សំបកធ្វើពីលោហធាតុ ជំនួស ឲ្យសំបកធ្វើពីជ័រ ឬស្បែកដូចបច្ចុប្បន្ននេះ។

អាន៖ BlackBerry Venice ប្រើ Android នឹងបង្ហាញខ្លួន នៅខែវិច្ឆិកា ជាមួយលក្ខណៈសម្បត្តិ មិនអន់នោះទេ

/LG G4 Pro នឹងប្រើសំបកលោហធាតុ ជំនួសឲ្យសំបកធ្វើពីជ័រ និងស្បែក ដូចមាននៅលើ G4

ពេលនេះ មានព័ត៌មានមួយផ្សេងទៀតនៅលើ Weibo បានឲ្យដឹងថា LG G4 Pro នឹងប្រើប្រាស់​ chip SnapDragon 820 (មិនទាន់ដាក់បង្ហាញនៅឡើយ) បំពាក់ RAM ឡើងដល់ 4GB ហើយនឹងមានអេក្រង់ធំ 5.8 1440x2560 pixel ជំនួសឲ្យ 5.5 ដូចសព្វថ្ងៃ។ ក្រៅពីនេះ កាមេរ៉ាក្រោយរបស់ស្មាតហ្វូន ក៏ត្រូវបាន ដំឡើងដល់ 27 MP និងកាមេរ៉ាមុខ 8 PM។

ចំណែកពេលវេលានៃការបង្ហាញខ្លួនរបស់ស្មាតហ្វូន G4 Pro នេះ ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅ នៅចុងឆ្នាំនេះ (ប្រហែលជានៅក្នុងខែ តុលា)​ ដូច្នេះយើងរង់ចាំមើលទាំងអស់គ្នា៕

អាន៖ Samsung ចុះឈ្មោះយកប៉ាតង់ ស្លាកយីហោ Galaxy S6 Noteអាន៖ LG ចុះហត្ថលេខា លើកិច្ចសន្យា ប្រើប្រាស់ប៉ាតង់របស់ Nokia

 

ប្រែសម្រួល៖ ករុណា ប្រភព៖ PhoneArena, Tinhte