កាន់តែស្រស់សង្ហាជាមួយនឹងម៉ូតូ  Beta RR 50 Motard ម៉ូដែលថ្មី ឆ្នាំ២០១៤ មានរូបរាងខ្ពស់ មាំដែលសាកសមបំផុត មិត្តយុវវ័យ។ ម៉ូតូដែលមានរូបរាងខ្ពស់សង្ហា  និងស្រស់ស្អាតនេះ  គឺខុសពីធំផ្សេងៗ ទៀត ដោយសារតែម៉ូតូ  Beta RR 50 Motard ត្រូវបំពាក់មកជាមួយនឹងកម្លាំងតូច ត្រឹមតែ ៤៩,៧សេសេ និងមានម៉ាស៊ីន ១ តែប៉ុណ្ណោះ។

ម៉ូតូ Beta RR 50 Motard ស៊េរីថ្មី ត្រូវរចនាម៉ូដ  និងតុបតែងឡើង  យ៉ាងប្រណិតជាមួយនឹងតួខ្លួន ទាំងមូល រួមទាំងការបិទតែមរចនាម៉ូដ  អមជាមួយនឹងសំបកកង់បែបស្ពតទំហំ ១៧ ទាំងមុខ និងខាងក្រោយ និងមានសមត្ថភាព អាចផ្ទុកសាំងបាន ៦,៥លីត្រ។ ម៉ូតូដ៏ស្រស់សង្ហា និងទាក់ទាញនេះ បង្ហាញខ្លួននៅលើទីផ្សារម៉ូតូ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖