ម៉ូតូ Ducati 1199 Panigale S ចេញស៊េរីថ្មី ជាមួយនឹងរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើល ប្លែក ស្រស់ស្អាត និង ទាក់ទាញបំផុត សំរាប់ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ពិតជាស័ក្តិសម និងកាន់តែពេញនិយម សំរាប់អ្នកចូលចិត្តប្រើប្រាស់ម៉ូតូធំ។

ម៉ូតូ Ducati 1199 Panigale S ម៉ូដែលនេះ ត្រូវបានគេតុបតែង និង រចនាម៉ូដឡើង មានរាងធំមាំ ធន់ និងស្រស់សង្ហា ជាងស៊េរីមុនៗ ដែលបានបំពាក់មក ជាមួយនឹងកំលាំងម៉ាស៊ីន ១១៩៨សេសេមានប្រព័ន្ធទឹកត្រជាក់ ការពារកុំឱ្យម៉ាស៊ីនក្តៅខ្លាំង ពេលបើកបរទៅផ្លូវឆ្ងាយ។

អ្វីដែលពិសេស សំរាប់ម៉ូតូ Ducati 1199 Panigale S ម៉ូដែលថ្មីនេះ យើងឃើញបំពាក់ ជាមួយនឹងបំពង់ផ្សែងស៊ីមាំងនៅក្រោមម៉ាស៊ីន នៅចំហៀងខាងស្តាំដ៏ទាក់ទាញ និង មានតម្លៃ ២៤,៤៩៥ ដុល្លារនៅអាមេរិក៕សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed