នៅក្នុងចំណោមជនរងគ្រោះចំនួន ១៦នាក់ដែលត្រូវបានបាញ់សម្លាប់ដោយទាហានអាមេរិក
នៅអាហ្គានីស្ថានកាលពីម្សិលមិញគឺមានក្មេងចំនួន ៩នាក់ ក្នុងនោះដែរ មានសាកសពមួយ
ចំនួនត្រូវបានគេដុត។

ការបាញ់សម្លាប់នេះបានកើតឡើងនៅខេត្ត Kandahar ភាគខាងត្បូងអាហ្គានីស្ថាន កាលពី
វេលាម៉ោងប្រហែលជាង ៣ ទាប់ភ្លឺ ថ្ងៃទី ១១មិន។

បុរសម្នាក់បង្ហាញកន្លែងដែលគ្រួសារមួយ ត្រូវបានទាហានអាមេរិកបាញ់សម្លាប់ នៅក្នុងផ្ទះ
របស់ពួកគេ នៅភូមិ Alkozai នៃខណ្ឌ Panjwayi ។

ផេះ និងស្នាមឈាមនៅកន្លែងកើតហេតុ។

សាក្សីបានអោយដឹងថា ទាហានអាមេរិកបានចាកចេញពីមូលដ្ឋាននៅខណ្ឌ Panjwai វេលា
ម៉ោង ៣ទាបភ្លឺ(ម៉ោងក្នុងស្រុក) និងបានសម្រុកចូលទៅក្នុងផ្ទះមួយចំនួនក្នុងភូមិ Alkozai
និង Najeeban មានចម្ងាយ ៥០០ម៉ែត្រពីមូលដ្ឋានទ័ពរបស់ខ្លួន។

ទាហានអាមេរិកបាញ់សំដៅលើមនុស្សដែលកំពុងគេងនៅក្នុងផ្ទះ។

ការបាញ់ប្រហារនេះបានបណ្ដាលអោយមនុស្ស ១៦ស្លាប់ ក្នុងនោះមានក្មេង ៩នាក់។

ក្នុងហេតុការណ៍នេះ ក៏បណ្ដាលអោយមនុស្ស ៥នាក់ផ្សេងទៀតរងរបួស។

សាកសពមួយចំនួនត្រូវបានដុត។

ការបាញ់សម្លាប់នេះបានធ្វើអោយប្រជាជនក្នុងតំបន់មានការក្ដៅក្រហាយ។ បន្ទាប់ពីសម្លាប់
មនុស្ស ទាហានទាំងនោះបានវិលត្រឡប់មកមូលដ្ឋាន និងបានចេញសារភាព។

បុរសអាហ្គានីស្ថានម្នាក់យំ ខណៈដែលបងប្អូនរបស់ខ្លួនត្រូវគេសម្លាប់។

ក្មេងៗអង្គុយនៅក្បែរកន្លែងកើតហេតុ។

រថយន្ដរបស់ NATO(ស្ដាំ) និងរថយន្ដដឹកសាកសពជនរងគ្រោះដែលត្រូវទាហានអាមេរិក
សម្លាប់នៅខណ្ឌ Panjwai ។

អ្នកស្រុកនៅក្នុងតំបន់បានប្រមូលផ្ដុំគ្នានៅខាងក្រៅមូលដ្ឋានទ័ពនៅ Panjwai ដើម្បីប្រឆាំង
នឹងការសម្លាប់មនុស្សបែបនេះ ។

ទាហានអាមេរិក និងអាហ្គានីស្ថានត្រូវបានពង្រឹងដើម្បីធានាសន្ដិសុខនៅខាងក្រៅមូលដ្ឋាន
ទ័ពមួយនៅ Panjwai ។

ប្រធានាធិបតិអាមេរិក លោក Barack Obama បានទូរស័ព្ទទៅកាន់ប្រធានាធិបតិនៃប្រទេស
អាហ្គានីស្ថាន លោក Hamid Karzai ដើម្បីរំលែកទុក្ខព្រួយចំពោះការបាញ់សម្លាប់នេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE