ព័ត៌មានកីឡា៖ ហេតុការណ៍ដ៏គួរឲ្យភា្ញក់ផ្អើលមួយ ក្នុងខេត្ដសៀមរាប​ ដែលតារាបាល់ទាត់ដ៏ល្បីម្នាក់ឈ្មោះ​ថា David Beckham បានធ្វើដំណើរមកប្រទេសកម្ពុជាដោយស្ងាត់ៗ ហើយបន្ដដំណើរទៅ កាន់មណ្ឌល​កុមារកំព្រា ស្ថិតក្នុងខេត្ដសៀមរាប ក្នុងមុខតំណែងជា ឯកអគ្គរាជទូតសុច្ឆន្ទៈ​របស់​អង្គការ​ UNICEF ។ 

លោក David Beckham បានជួបជាមួយ កុមារកំព្រារជាច្រើននាក់ ​ ដែលត្រូវបានស្រោចស្រង់ឲ្យរួចផុតពី អំពើរហិង្សា និង បំពានផ្សេងទៀត ។ ក្នុងកំលុងពេលនោះដែរ លោក ក៏បាននិយាយ ផងដែរថា រូបគាត់​មក​ដល់ប្រទេសកម្ពុជា ហើយកំពុងជួបជាមួយ​កុមារជាច្រើន​ដែល ធ្លាប់ឆ្លងកាត់​ និង​ ទទួលរងអំពើហិង្សា ។ 

ទស្សនារូបភាពខាងក្រោម ៖ 

/

/

/

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailymail