ភ្នំពេញ៖ អាគារសាសនា គ្រឹះ ដែលមានឈ្មោះថា សួននៃក្តីសង្ឃឹម កម្ពុជា ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ២៣ ក្រុមទី១៦ ភូមិ២៤ ផ្លូវលេខ៥៧០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ នេះ ត្រូវបានអគ្គិភ័យឆាបឆេះ តែត្រូវជួយពន្លត់ទាន់ពេលវេលា។

សេចក្តីរាយការណ៌ពីកន្លែងកើតហេតុ បានអោយដឹងថា ករណីអគ្គិភ័យនេះបណ្តាលមកពី ការដុតធូបមូស នៅក្នុង បន្ទប់ ដាក់សៀវភៅ ហើយពេលម្ចាស់ផ្ទះ ភ្លេចខ្លួន ស្រាប់តែបណ្តាលអោយឆេះតែម្តង។

ក្រោយកើតហេតុ លោក នេត វត្ថា ប្រធានការិយាល័យ បង្កា និងពន្លត់អគ្គិភ័យ បានបញ្ជូនរថយត្តទៅជួយ អន្តរាគមន៍ ភ្លាមៗផងដែរ។

យ៉ាងណាក៍ដោយ មិនទាន់ដឹងចំនួននៃការខាតបង់ទ្រព្យសម្បត្តិនៅឡើយទេ។

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល