ព័ត៌មានអន្តរជាតិ ៖​ ក្រោយពីបានដកស្រង់ របាយការណ៍ ពីក្រុមអ្នកវិទ្យាសាស្រ្ត អន្តរជាតិ ទំព័រសារ ព័ត៌មាននាំមុខ ប៊ីប៊ីស៊ី បានចុះផ្សាយអោយដឹង ពូជមនុស្សបុរាណ (បុព្វបុរស) ប្រភេទថ្មី ត្រូវបានគេ រកឃើញនៅឯតំបន់ Afar ប្រទេស អេត្យូពី ។

/

របាយការណ៍បន្ថែមអោយដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត បានសិក្សាស្រាវជ្រាវ និងរកឃើញធ្មេញថ្គាម និងធ្មេញមនុស្សបុរាណ មានអាយុកាលរស់នៅតាំងពី ៣,៣ លានឆ្នាំ  ទៅ ៣,៥ លានឆ្នាំមុនមកម្ល៉េះ ខណៈប្រការនេះ អាចបញ្ជាក់បានថា ពូជមនុស្សប្រភេទនេះ ធ្លាប់មានវត្តមានរស់នៅលើពិភពលោក ពេលដូចគ្នាដែរ ចំពោះពូជមនុស្សធម្មតាដទៃៗទៀត ដោយជាសារមួយ  បំភ្លឺអោយដឹងថា មែកធាង នៃដើមកំណើតមនុស្សលោក ពិតជាមានភាពស្មុគស្មាញហួសពីការគិត របស់យើងរាល់គ្នាទៅទៀត ប្រភពដដែលបន្តអោយដឹងថា របកគំហើញនៃការសិក្សាស្រាវជ្រាវ  លើកនេះ គឺបានបោះពុម្ពផ្សាយ នៅលើទស្សនាវដ្តី ធម្មជាតិ ( is published in the journal Nature) ។ 

/

សេចក្តីរាយការណ៍ បន្តអោយដឹងថា ពូជមនុស្សប្រភេទថ្មីមួយប្រភេទនេះ ត្រូវបានគេដាក់ឈ្មោះនិង ហៅថា Australopithecus deyiremeda មានន័យថា​ បងប្អូនជិតស្និទ្ធ ជាភាសារបស់បងប្អូនជនជាតិ អេត្យូពី រស់នៅក្នុងតំបន់ Afar ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី