អង់គ្លេស៖ លោក Mat Armitage មានវ័យ ២២ឆ្នាំ ត្រូវបានមនុស្សជាច្រើន កោតសរសើរថាគាត់ពិតជាមនុស្ស ដែលមានទេពកោសល្យ ខាងហក់លោតមែន ពោលគឺគាត់អាចរត់បានដីរាប់រយម៉ែត្រ និងលោតរល័តខ្លួន បានយ៉ាងស្ទាត់ជំនាញ។

width=468

លោក Mat គឺមានស្រុកកំណើតនៅ Wirral ប៉ែកខាងកើតនៃក្រុង Merseyside ចក្រភពអង់គ្លេស។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក Mat មានសង្សារផងដែរ នោះគឺនាង Phillips មានវ័យ ២២ឆ្នាំផងដែរ។

width=459

លោក Mat បានបន្ដថា ការលោតហក់បែបនេះ គឺជាចំណង់ចំណូលចិត្ដ តាំងពីតូចមកម្លេះ ហើយវាក៏បានធ្វើអោយយើង  មានសុខភាពល្អដែរ ដូច្នេះចូរមនុស្សទាំងអស់ ធ្វើការហាត់ប្រាណអោយបានច្រើន ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា។ ​ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖ dailymail