ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ក្រោយពីរថយន្ត លុច្សស៊ីស មួយគ្រឿង ដែលអ្នកបើកបរ មានអាការៈស្រវឹង បានបើកបុក កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ប៉ុន្តែរថយន្ត ត្រូវបានសមត្ថ-កិច្ច ឃាត់បាន នៅម្តុំភ្លើងស្តុប ផ្សារដីហុយ ក្រោយបើករត់  ។

សេចក្តីរាយការណ៍ពី សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត លុច្សស៊ីស ៤៧០ ពណ៌ស្ករ មួយគ្រឿង បើកបរដោយ បុរសម្នាក់ ដោយមានភាពស្រវឹង លុះមកដល់ ចំណុច កើតហេតុ បានបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យមន្រ្តី យោធាម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ សមត្ថកិច្ច បានបន្តថា ក្រោយកើតហេតុ រថយន្តបង្ក បានបើករត់ទៅ ដល់ចំណុច ភ្លើងស្តុបផ្សារដីហុយ ទើបសមត្ថកិច្ច ឃាត់បាន។

បើតាមសមត្ថកិច្ច អ្នកបើករថយន្តបង្កត្រូវបានគេដឹងថា ជាម្ចាស់រោងការនៅកោះពេជ្យ ប៉ុន្តែមិនទាន់ ស្គាល់អត្តសញ្ញាណ នៅឡើយទេ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល