ព័ត៌មានអន្តរជាតិ ៖ តុលាការ សហរដ្ឋអាមេរិក បានសម្រេចក្តីដោយ ផ្តន្ទា ទោសប្រហារជីវិត ពោល ទោសស្លាប់ ទៅលើ ឃាតករបំផ្ទុះគ្រាប់បែក លោក Dzhokhar Tsarnaev ដោយការចាក់ថ្នាំសម្លាប់ ចោលតែម្តង ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនរងគ្រោះ ៣ នាក់ បានស្លាប់បាត់បង់ ជីវិត ខណៈ ២៦០ នាក់ផ្សេងទៀត បានរងរបួស នៅពេលដែល ជនជាប់ចោទ លោក Tsarnaev វ័យ ២១ ឆ្នាំ និងបង ប្អូនប្រុសរបស់លោក ដាក់បង្កៃគ្រាប់បែក នៅជិតទីបញ្ជប់ នៃកម្មវិធី រត់ ប្រណាំង ម៉ារ៉ាតុន Boston Marathon ក្នុងឆ្នាំ ២០១៣ ។
ប្រភពបន្តអោយដឹងថា ជនជាប់ចោទនឹងត្រូវ បញ្ជូន ទៅកាន់ ពន្ធនាគារ សហព័ន្ធ ក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក ដើម្បីរង់ចាំ ការនាំខ្លួន យកទៅកាត់ទោស ប្រហារជីវិត ស្របពេលដែល អាចនឹង ឱកាសប្តឹងឧទ្ទរណ៍ រយៈពេល ១ ឆ្នាំ ។ ជនរងគ្រោះ ពីការគប់គ្រាប់បែក យំខ្សឹកខ្សួលនៅពេលដែល សេចក្តីសម្រេច ផ្តន្ទាទោស ស្លាប់ ប្រកាសឡើងនៅ ឯ សវនាការ ខណៈ ជនជាប់ចោទ Tsarnaev មិនមានប្រតិកម្មអ្វីទាំងអស់ ។ ជនរងគ្រោះ លោក Corcoran មកពីទីក្រុង ស៊ីដនី ប្រទេសអូស្រ្តាលី ដែលបានរងគ្រោះ ស្ទើរស្លាប់បាត់ បង់ ជីវិត ខណៈ ម្តាយ របស់លោក រងគ្រោះ ពិការជើងទាំង ២ នោះអោយដឹងថា យុត្តិធម៌ ពិតជាមានពិតប្រាកដមែន ខណៈ ជនដៃដល់ ត្រូវបានអាជ្ញាធរពាក់ព័ន្ធ ចាប់ឃាត់ខ្លួនបាន និងផ្តន្ទាទោស ពិតប្រាកដមែន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី