ព័ត៌មានអន្តរជាតិ ៖ វត្ថុបុរាណជាង ៣០០ ត្រូវបានគេប្រទះរកឃើញ ស្របគ្នាជាមួយនឹងការរកឃើញផ្នូរបុរាណនៅឯភាគខាងជើងប្រទេសចិន ពោលគឺនៅឯខេត្ត Hebei នេះបើតាមការអះអាងអោយដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយបុរាណវត្ថុវិទូ។

width=445

គួរបញ្ជាក់ផងដែរថា ផ្នូរបុរាណដ៏វ័យចំណាស់ ដែលត្រូវបានគេរកឃើញមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិ Beidazhao Qiandong តំបន់ Nanhe ចម្ងាយប្រមាណជាង ១៥០ គ.ម ភាគខាងត្បូងទីរួមខេត្ត Shijiazhuang ហើយត្រូវបានគេជឿថា   មានអាយុកាល  ចាប់តាំងពីពាក់កណ្តាល ក៏ដូចជាចុងយុគសម័យ West Han Dynasty ( ២០៦ ឆ្នាំមុន គ.ស - ២៤ នៃ គ.ស)នេះបើយោងតាមសម្តីលោក Li Lianshen ជាបុរាណវត្ថុវិទូម្នាក់។

width=441

ចាប់តាំងពីដើមខែ ឧសភា មក ផ្ទៃដីជាង ៤០០ ម៉ែត្រការេ ត្រូវបានគេជីកកកាយគាស់ និងបានរកឃើញផ្នូរបុរាណដល់ទៅ ៧៣ ឯណោះ     ។  ផ្ទុយទៅវិញ  បើយោងតាមសម្តីលោកZhang Xiaozheng ជាប្រធានក្រុម នៃការជីកកាយលើកនេះ បានគូសបញ្ជាក់អោយដឹងថារាល់វត្ថុបុរាណទាំងអស់នោះ គឹត្រូវបានធ្វើឡើងពីសំរិទ្ធ និងការស្នូនឡើងជាដើម  ហើយវាគឺជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ។

width=434

លោក Zhang បន្ថែមថា   រាល់ផ្នូរខ្មោចទាំងនោះ  វាគឺជាផ្នូរខ្មោចរបស់ក្រុមគ្រួសារសាមញ្ញក្រោយពីមានការវិភាគរបស់មន្រ្តីជំនាញ។  ដោយឡែក ផ្នូរ ១០ ផ្សេងទៀត ត្រូវបានគេអះអាងអោយដឹងថា នៅមិនទាន់បានគាស់កកាយចេញនៅឡើយនោះទេ ៕

width=432

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម ៖

- ៣១ នាក់ស្លាប់ ២០០ នាក់រួចខ្លូន ក្រោយកាប៉ាល់មួយគ្រឿងបានលិច នៅឯសមុទ្រ- អគ្គីភ័យ បានឆាបឆេះផ្សារទំនើបមួយ កាលពីព្រឹកមិញនេះ- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី ត្រូវក្រុមឧទ្ទាម ដោះលែងវិញ ១ ម៉ោងក្រោយចាប់ជំរិត- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ត្រូវបានក្រុមឧទ្ទាម ចាប់ពង្រត់- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង

ប្រែសម្រួល ៖ សំណាងប្រភព ៖​xinhuanet