កាលពីដើមសប្តាហ៍មុន ពួកយើងបានដឹងរួចមកហើយព័ត៌មានស្តីពី លោក John Sculley, អតីតCEO របស់ Apple ធ្លាប់បានណែនាំឲ្យក្រុមហ៊ុនគួរតែផលិតនូវគំរូ iPhone តំលៃថោក ដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តាស្មាតហ្វូនស៊េរីមធ្យមដទៃទៀត។ ពេលនេះ ព័ត៌មានស្តីពី iPhone តំលៃថោកនេះ បាននិងកំពុងបន្តព័ត៌មានចចាមអារាម។ ក្នុងនោះ អ្នកជំនាញវិភាគម្នាក់របស់ KGI Securities ឈ្មោះថា Ming-Chi Kuo បានឲ្យដឹងថា រួមជាមួយព្រឹត្តិការណ៍បង្ហាញខ្លួន iPhone 5S នៅខែមិថុនា ខាងមុខនេះ Apple ក៏នឹងធ្វើការបង្ហាញណែនាំនូវ Version iPhone តំលៃថោកមួយដែលមានសំបកធ្វើពីជ័រ និងមានពណ៌ជាច្រើនសំរាប់ជ្រើសរើសដូច iPod Touch សព្វថ្ងៃដែរ។

/

iPhone តំលៃថោក នឹងមានច្រើនពណ៌ដូច iPod Touch?

អ្នកជំនាញម្នាក់នេះបានប៉ាន់ស្មានថា បើទោះជាតំលៃភាគហ៊ុនបានបន្តធ្លាក់ជាបន្តបន្ទាប់ ក្នុងរយះពេលប៉ុន្មានខែកន្លងមកនេះ (គិតមកដល់ថ្ងៃទី18 ខែមករា ឆ្នាំ 2013 តំលៃភាគហ៊ុនរបស់ Apple នៅសល់តែ 500 USD/ភាគហ៊ុន គឺថយជិត 2,7$ ប្រៀបនឹងហ៊ុនលើកមុន), ប៉ុន្តែ Apple នឹងនៅតែធ្វើការបង្ហាញ iPhone 5S រចនាម៉ូដ ដូចនឹង iPhone 5 បច្ចុប្បន្នដែរ។ ការផ្លាស់ប្តូរប្រសិនបើមាន គឺនឹងផ្លាស់ប្តូរផ្នែកខាងក្នុងស្មាតហ្វូន អាចជា chip Apple A7 លឿនជាងមុន, ខ្លាំងជាងមុន។ Kuo ក៏បានឲ្យដឹងថា camera របស់ iPhone 5S នឹងមានការអាប់ឌេតជាងមុន ជួយឲ្យរូបភាពកាន់តែច្បាស់ ស្អាតជាងមុន។

ចំនុចពិសេសដែលអ្នកជំនាញនេះសង្កត់ធ្ងន់ជាងគេនោះគឺ Apple នឹងបង្ហាញខ្លួន iPhone តំលៃថោក ដែលនឹងយកការរចនាម៉ូដលំនាំ iPhone 5 ប៉ុន្តែសំបកធ្វើពីជ័រ និងមាន 6 ពណ៌ផ្សេងគ្នា។ Kuo ក៏បានឥ្យដឹងបង្ហាញថា iPhone 5S Version មិនមានកិច្ចសន្យា រឺ Version Unlock នឹងមានតំលៃលក់ចាប់ផ្តើម ប្រហែលចន្លោះ 350 - 450 USD ដូច្នេះ iPhone តំលៃថោកនឹងត្រូវលក់តំលៃទាបជាងនេះ៕

/

តំលៃភាគហ៊ុនរបស់ Apple មានតំលៃ 500 USD កាលពីថ្ងៃទី 18/01/2013

ដោយ៖ សិលាប្រភព៖ Fudzilla & TTE