ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines នឹងក្លាយជា ក្រុមហ៊ុនថ្មីទាំងស្រុង នេះបើយោងតាមការគូសបញ្ជាក់ អោយដឹង ពី នាយកប្រតិបត្តិថ្មី ក្រុមហ៊ុនមួយនេះ ។
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ឬ Malaysian airlines លោក Christoph Mueller អោយផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រ ប៊ីប៊ីស៊ី អោយដឹងថា We will leave the old Malaysian airl - ines behind, ។ លោកទទូចដោយមានការចង់បាន ខណៈលើកឡើងព្រមគ្នាអោយ ដឹងថា បំលាស់ ប្តូរនឹងធ្វើឡើងជាបន្តបន្ទាប់ តាមដំណាក់កាល ។

គួរបញ្ជាក់ថា លោក Mueller កាន់តំណែង ជា នាយកប្រតិបត្តិថ្មី ក្រុមហ៊ុន អាកាស ចរណ៍ ម៉ាឡេស៊ី កាលពីអំឡុងខែ ឧសភា កន្លងទៅនេះ បានលើកឡើង នាដើមខែ មិថុនា នេះអោយដឹងថា ក្រុមហ៊ុន អាកាសចរណ៍មួយនេះ ក្ស័យធនហើយ ផ្នែកបច្ចេកទេស ខណៈលោក ប្រកាស ពីគម្រោងស្តារលទ្ធ ភាពក្រុមហ៊ុនឡើងវិញ ជាមួយនឹងយុទ្ធនាការ កាត់បន្ថយបុគ្គលិក ប្រមាណ ៦០០០ នាក់ក្នុងចំនោម បុគ្គលិកប្រមាណ ២០,០០០ នាក់ ។
- អាន ៖ សម្រេចបញ្ឈប់ បុគ្គលិក ២០,០០០ នាក់ និងលក់ចេញយន្តហោះ ២ គ្រឿង ក្រុមហ៊ុន Malaysia Airline ប្រកាសក្ស័យធនបច្ចេកទេស
បន្ថែមពីលើនេះ លោក Mueller អោយដឹងថា ការកែលម្អបច្ចេកទេសរបស់ខ្លួន ចរចារឡើងវិញនូវកិច្ច កុងត្រា ជាមួយនឹងបណ្តាអ្នកផ្គត់ផ្គង់ក្រុមហ៊ុន អាចនឹងមានប្រសិទ្ធភាពទ្វេរដង ក្នុងការចំណាយថ្លៃ ដើមរបស់ក្រុមហ៊ុន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី