ភ្នំពេញ ៖ ភរិយា ចៅសង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ អ្នកស្រី ពេជ្រ សុភី រួមទាំង កូនស្រី ឈ្មោះ ព្រាប សេរីសុភា និងប្ដីរបស់ ខ្លួន ឈ្មោះ ម៉ម សិលា ត្រូវបានជនរងគ្រោះ ប្ដឹង ទៅកាន់ស្ថាប័នតុលាការ ដោយជាប់ ពាក់ព័ន្ធពីបទ ឆបោក និងចេញមូលបត្រ អត់សាច់ប្រាក់ជិត ១លានដុល្លារសហរដ្ឋអា មេរិក ។

យោងតាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានឱ្យដឹងថា កាលពីចុងឆ្នាំ២០១២ អ្នកស្រី ពេជ្រ សុភី ដែលត្រូវជាភរិយាចៅសង្កាត់ ព្រែកលាប ខណ្ឌឫស្សីកែវ លោក ព្រាប មុន្នី ព្រមទាំងកូនស្រី និងកូនប្រសារប្រុស បានបោកលុយ និងចេញមូលបត្រអត់សាច់ ប្រាក់ ចំនួន ៨២ម៉ឺនដុល្លារ ហេតុដូច្នេះ ហើយ ទើបជនរងគ្រោះឈ្មោះ រស់ លីនណា   បានសម្រេចដាក់ពាក្យបណ្ដឹង ទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ ។ យ៉ាងណាក៏ ដោយ រហូតមកដល់ពេលនេះ ពុំទាន់មាន ការឃាត់ខ្លួនជនសង្ស័យខាងលើនៅឡើយ ទេ ប៉ុន្ដែ ប្រភពព័ត៌មានពីសាលាដំបូងរាជ ធានីភ្នំពេញ បានឱ្យដឹងថា ភរិយារបស់ លោកចៅសង្កាត់ព្រែកលាប រួមទាំងកូនស្រី និងកូនប្រសារត្រូវបានចៅក្រមចោទប្រកាន់ រួចហើយ ។ ចំពោះព័ត៌មានលំអិត ស្ដីពីការ ឆបោក និងចេញមូលបត្រអត់សាច់ប្រាក់ ខាងលើនេះ មិនទាន់មានការបញ្ជាក់លំអិត ពីជនរងគ្រោះនៅឡើយទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល