ប្លែកៗ៖ តាមការអោយពីក្រុមអ្នកវិទ្យាសាស្រ្ដ របស់អង្គការណាសា កាលពីពេលថ្មីៗកន្លង ទៅនេះ បានអោយដឹងថា មានកាលេចនូវរូបដានជាច្រើន ដែលមើលទៅហាក់បីដូចជាសត្វពីងពាងអញ្ចឹង នៅលើភពព្រះអង្គារ ខណៈដែលកន្លងទៅនេះ ក្រុមអ្នកវិទ្យាសាស្រ្ដក៏រកឃើញដានបាតជើងដ៏ធំចម្លែកមួយ នៅលើផ្ទៃរាបនៃភពព្រះអង្គារនោះផងដែរ។

width=457

 បើតាមការសន្និដ្ឋានដំបូងរបស់ក្រុមអង្គការណាសា បានអោយដឹងថា ស្លាកស្នាមនេះ ប្រហែលជាកើតឡើង នៅពេលដែលភពព្រះអង្គារ ទទូលរបបកំដៅខ្លំាងពីព្រះអាទិត្យនាពេលថ្ងៃ រួចហើយពេលយប់សីតុណ្ហភាពក៏ចុះត្រជាក់ខ្លាំងវិញ បូកផ្សំនឹងការកកិតនៃដំណើរគោចររបស់តារាវិថីផ្សែងៗផងនោះ ស្លាកស្នាមបែបនេះ ក៏ត្រូវបានកើតឡើង។ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ Geological Survey សហរដ្ឋអាមេរិកបានសន្និដ្ឋានថា ស្លាកស្នាមដែលមើលទៅដូចរូបសត្វនេះ គឺជាបាតុភូតដ៏សែនក្ដៅ ដែលកើតមកពីឧស្ម័នកាបូនិច (Geysers of CO2) ទៅប៉ះផ្អឹប នៅនឹងផ្ទៃ ឋានព្រះអង្គារតែម្ដង៕

 

ដោយ៖ សីហាប្រភព៖ resecrch