រូបភាព Version ពណ៌ថ្មីប្លែករបស់ Tab 3 7.0 មួយសន្លឹកត្រូវបាន បង្ហោះឡើងដោយសមាជិក Evleaks នៅលើ Twitter។ នេះគឺជាកន្លែង បង្ហោះព័ត៌មានត្រឹមត្រូវច្រើនបំផុត ស្តីពីបណ្តាគំរូឧបករណ៍ Mobile លំដាប់កំពូលមុននេះ ដូចជា Galaxy S4 ឬ HTC One ។
Tab 3 7.0 Version ពណ៌ថ្មីនេះ មានសំបកពណ៌ត្នោតក្រម៉ៅ ប៉ុន្តែបណ្តាផ្នែកគែមៗនៃ ស៊ុមព័ទ្ធជុំវិញតួ Tablet និងជុំវិញកាមេរ៉ា logo Samsung និងផ្នែកជុំវិញប៊ូតុង Home សុទ្ធតែមានពណ៌លឿង។
នៅមិនទាន់មានព័ត៌មាន នៃពេលវេលាបង្ហាញខ្លួន ក៏ដូចជាតំលៃលក់របស់ឧបករណ៍នេះនៅឡើយទេ។ Tab 3 7.0 Version ពណ៌ត្នោតរាងក្រម៉ៅនេះ អាចនឹងបង្ហាញខ្លួន ក្នុងចំនួនមានកំនត់ នៅលើទីផ្សាររបស់ប្រទេសមួយចំនួន តែប៉ុណ្ណោះ។

Galaxy Tab 3 7.0 គឺជា Tablet ដែលមានតំលៃល្អបំផុត (ថោកសមរម្យ) ពី Samsung។ វាមានអេក្រង់ទំហំ 7 inch កំរិតពន្លឺ 1.024 x 600 pixel, CPU Dual Core ល្បឿន 1,2 GHz និង RAM 1 GB។ Camera មុខ និងក្រោយមានទំហំ 1,3 និង 3 megapixel។ ថ្មមកជាមួយ Tablet មានទំហំ4.000 mAh។ ផលតិផលនេះ នឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean។ តំលៃលក់សំរាប់ Version មានមេម៉ូរីក្នុង 8 GB គឺ 199 USD៕
ដោយ៖ សិលាប្រភព៖ VE