ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស msn កាលពី ២ ម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា មនុស្ស ១៥ នាក់ ទទួលរងរបួស និងចូលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យកាលពីថ្ងៃអង្គារកន្លងទៅ ក្រោយពីបានជួបនឹងឧបទ្ទេវហេតុផ្ទុះ ឆេះនាវាមុជទឹកនុយក្លេអ៊ែរ របស់ប្រទេសរុស្ស៊ីមួយគ្រឿង កាលពីថ្ងៃច័ន្ទ ដោយនៅក្នុងនោះ គ្មាននរណាម្នាក់ទទួលរងរបួសរហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតនោះទេ។
គួរបញ្ជាក់ផងដែរថា ករណីផ្ទុះឆេះនាវាមុជទឹកនុយក្លេអ៊ែរ Tomsk មួយគ្រឿងនេះបានចាប់ផ្តើមផ្ទុះឆេះ អំឡុងពេលនៃការជួសជុលវានៅឯនាវាស្ថាបនដ្ឋាន Zvezda មានទីតាំងនៅភាគខាងជើង ចម្ងាយមិនឆ្លាយប៉ុន្មានពីក្រុង Vladivostok នេះបើតាមការអោយដឹងពីមន្រ្តីផ្លូវការរបស់ប្រទេសនេះ។

យ៉ាងណាមិញ បើតាមការអោយដឹងពីម្ចាស់ នាវាស្ថាបនដ្ឋានមួយនេះផ្ទាល់អោយដឹងថាពិតជាគ្មាននរណាម្នាក់ បានទទួលរងរបួសស្លាប់បាត់បង់ជីវិតនោះទេ ហើយគ្រោះអគ្គីភ័យមួយនេះ ក៏ត្រូវបានរំលត់ទៅវិញ ក្នុងរយៈពេល ៥ ម៉ោងក្រោយ ។ ដោយឡែក ប្រភពសារព័ត៌មាន ក៏បានដកស្រង់សេចក្តីរាយការណ៍ ពីអាជ្ញាធរស៊ើបអង្កេតថ្នាក់ជាតិអោយដឹងផងដែរថា គ្រោះសោកនាដកម្មមួយនេះ បានធ្វើអោយមានហានិភ័យ ដល់សុខភាពក្រុមមនុស្សទាំង ១៥ នាក់នោះ ខណៈមកទល់នឹងវេលានេះ ស្ថានភាពជម្ងឺរបស់ពួកគេមិនទាន់ ត្រូវបានបញ្ជាក់អោយដឹងនូវព័ត៌មានលម្អិតបន្ថែមទៀតនៅឡើយនោះទេ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រកឃើញ គ្រោងឆ្អឹងមនុស្ស ៥ នាក់ នៅក្នុងរថយន្ត នៅឯបាតបឹង (មានវីដេអូ)
- អោយតែបានទៅរៀន ឆ្លងកាត់មហាឧបសគ្គ ដ៏គ្រោះថ្នាក់ ប្រឈមនឹងហានិភ័យ ក៏នៅតែជំនះ- កាត់ទោស មន្រ្តីចិន ជាប់ពន្ធនាគារ ១៣ ឆ្នាំ ក្រោយបែកធ្លាយ រឿងអាស្រូវ សិច- ១៣ នាក់ស្លាប់ ខណៈមានការផ្ទុះអាវុធ នៅទីធ្លា មូលដ្ឋានទ័ព ជើងទឹក- ប្រទះឃើញ សាកសព បាឡែនយក្ស ដេកងាប់ នៅឯមាត់សមុទ្រ
ដោយ ៖ រិទ្ធីប្រភព ៖ MSN