ស្រីស្អាតស្នងតំណែងបវរកញ្ញា Ngoc Trinh គឺនាង Julia Ho ត្រូវបានគេបង្ហោះរូបថតសិចស៊ីជាច្រើន នៅលើប្រព័ន្ធសង្គមនានា ដែលក្នុងនោះ មានរូបថតមួយចំនួន បង្ហាញពីលេងសប្បាយ រាំរែក និងបង្អួតដើមទ្រូង។

កាលពីថ្ងៃទី ១០កាក្កដា នៅ Las Vegas អាមេរិក នាង Julia Ho បានទទួលតំណែង និងគ្រោងមកុដបវរកញ្ញាចក្រវាឡវៀតណាមឆ្នាំ ២០១២(Miss Vietnam of the earth in 2012)។ នាងត្រូវបានគេទទួលស្គាល់ថា មានសម្រស់ស្រស់ស្អាត មិនចាញ់បវរកញ្ញាមុន គឺនាង Ngoc Trinh នោះទេ។

Julia Ho ឆ្នាំនេះមានអាយុ ២២ឆ្នាំ និងកំពុងរស់នៅឯ San Francisco អាមេរិក។ នាងជានារីដែលមានភាពលេចធ្លោនៅក្នុងតំបន់ដែលខ្លួនរស់នៅ ការស្លៀកពាក់នៅពេលចូលរួមក្នុងពិធីផ្សេងៗដូចជាជប់លៀងជាដើម ត្រូវបានគេមើលឃើញថា មានភាពសិចស៊ីជាងគេ។ ហើយថ្មីនេះ រូបថតមួយចំនួនរបស់នាង ក៏ត្រូវបានគេបង្ហោះលើប្រព័ន្ធអ៊ីនធើរណែត ក្នុងនោះរូបមួយចំនួនត្រូវបានគេរិះគន់ថា ជាការបង្អួតសម្រស់ជ្រុលផងដែរ។

ខាងក្រោមនេះគឺជារូបថតមួយចំនួនរបស់ Julia Ho ៖

/

/

/

/

/

/

/

/

Julia Ho គ្រងមកុដបវរកញ្ញា Miss Vietnam of the earth in 2012

 

ដោយ ៖ សូរីយ៉ាប្រភព ៖ zing