ក្រុមហ៊ុន Apple ប្រហែលកំពុង រៀបចំប្រព័ន្ធប្រតិបតិ្តការ iOS 6.1.2 សម្រាប់បង្ហាញ នៅដើម សប្តាហ៍នេះ ។ នេះបើយោងតាម សេចក្តីប្រកាស លើប្លុកព័ត៌មាន iFun របស់ ក្រុមហ៊ុនAppleនៅអាល្លឺម៉ង។ 

ព័ត៌មាននៅក្នុង ប្លុកនៅថ្ងៃនេះ iFun បានបង្ហាញភស្តុតាង ថា ការUpdate ប្រព័ន្ធ iOSជំនាន់ថ្មី នឹងអាចមានវត្តមាន នៅមុនថ្ងៃពុធសប្តាហ៍ក្រោយនេះ។ ប្រព័ន្ធ iOS 6.1.2 នឹងដោះស្រាយ បញ្ហារំខានចំនួន២ ដែលកើតឡើងជាមួយ វើហ្សិន6.1.។ ដោះស្រាយបញ្ហាទីមួយ គឺបំផ្លាញនូវ ចំណុចរំខាន ដោយរក្សាឧបករណ៍ iOS 6.1ពី syncing ជាមួយ Microsoft Exchang servers.។ មួយទៀត ដោះស្រាយបញ្ហា ដោយអនុញ្ញាតិឲ្យនណាម្នាក់ ចូលទៅក្នុង passcode របស់iPhone តាមរយៈដំណាក់កាលជំហ៊ានៗ ដែលអនុញ្ញាតិអ្នក អាចប្រើទូរស័ព្ទ និងស្តាប់សំឡេង ម៉ែល (voice mails ) ។ នៅក្នុងករណីទាំងពីរ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនបានដឹងយ៉ាងច្បាស់ ពីបញ្ហា និងដឹងពីការងារ ដើម្បីជុសជុល។

គួរបញ្ជាក់ថា ប្រព័ន្ធ iOS 6.1.1 ត្រូវបានបង្ហាញខ្លួនកាល ពីថ្ងៃច័ន្ទ កន្លងទៅ ប៉ុន្តែសម្រាប់តែ អ្នក ប្រើប្រាស់ iPhone4s ប៉ុណ្ណោះ ដែលការបង្ហាញនេះ ក្នុងគោលបំណងដើម្បីជួសជុល បញ្ហាជាមួយ cellular performanc។ ចាប់តាំងពីពេល នោះមក អ្នកប្រើប្រាស់ iPhone4s ជាច្រើន បានរិះគន់ថា ថាមពលថ្មរបស់ខ្លួន បានបាត់បង់យ៉ាងឆាប់រហ័ស ជាងមុនបន្ទាប់ពី Update យក6.1.1.មក៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល