ព័ត៌មានអន្តរជាតិ ៖ រាល់អ្នកធ្វើដំណើរតាមជើងហោះហើរ នាអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ នាទីក្រុងបាងកក អាចនឹងមានការរំខាន  ក៏ដូចជាខកពេល បន្ទាប់ពីមានការពន្យាពេលក្នុងការហោះហើរ ល្គិកណា ផ្លូវរថ ដែលត្រូវរងការខូចខាត ដោយសារការជួបឧបទ្ទេវហេតុ  នាពេលចុះចតកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ  ត្រូវបានជួសជុល និងបើកដាក់អោយដំណើរការវិញនៅថ្ងៃស្អែកនេះ  នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយ កាលពីព្រឹកមិញនេះ។

width=424

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា  ក្រុមការងារក៏កំពុងតែដុតដៃដុតជើងក្នុងការចេញយុទ្ធនាការជួសជុលផ្លូវរថ     ក៏ដូចជា  យន្តហោះដែលរងការខូចខាតមួយគ្រឿងនោះ។

យ៉ាងណាមិញ  បើតាមការអោយដឹងពីសេចក្តីថ្លែងការណ៍ របស់លោក  Sorajak Kase-msuwan ជាប្រធានអាកាសចរណ៍ Thai Airway  អះអាងអោយដឹងថា  តាមពិតទៅការចុះចតត្រូវបានធ្វើឡើងជាធម្មតា  តែដោយសារតែកំហុសឆ្គងតែបន្តិចរបស់អ្នកបើកបរក៏បានបណ្តាលអោយកើតមានឡើងនូវឧបទ្ទេវហេតុនេះតែម្តង ពោលគឺ បានបើកធ្លាក់ផ្លូវរត់ និងដាច់កង់មុខ អំឡុងពេលនៃការចុះចត។

width=419

តែទោះជាយ៉ាងណាក៏ដោយ ការតាមដានស៊ើបអង្កេតរកមូលហេតុពិត   នៃតែបន្តមានខណៈពេលដែលគ្រឿងម៉ាស៊ីន មិនបានផ្ទុះឆេះនោះទេ ពោលគឺគ្រាន់តែបានបែកចេញនូវផ្កាភ្លើងតែប៉ុណ្ណោះ អំឡុងពេលនៃការកើតមានឡើងនូវគ្រោះថ្នាក់។

ផ្ទុយទៅវិញ     សេចក្តីថ្លែងការលម្អិត ក៏ត្រូវបានចេញផ្សាយផងដែរថា  បើទោះជាយន្តហោះមួយគ្រឿងនេះ មានអាយុ ១៨ ឆ្នាំ ក៏ពិតមែន តែរាល់ពេលមុននឹងការចេញហោះហើយ ការថែទាំ   ក៏ដូចជាការត្រួតពិនិត្យនូវគ្រឿងម៉ាស៊ីន  តែងតែធ្វើឡើងជានិច្ចកាលដើម្បីធានាអោយបាននូវសុខសុវត្ថិភាព ខណៈអ្នកបើកបរយន្តហោះមានបទពិសោធន៍ក្នុងការហោះហើរដល់ទៅ ១៤ ឆ្នាំ។

width=426

លោកប្រធាន អាកាសចរណ៍រូបនេះ ក៏បានធ្វើភារវកិច្ច ក្នុងការសុំទោសរាល់ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរទាំងអស់   ដែលមានផលប៉ះពាល់ដោយផ្ទាល់  ក៏ដូចជាដោយប្រយោលក្នុងការកើតមានឡើងនូវឧបទ្ទេវហេតុមួយនេះ ។   គួររំឭកផងដែរ  កាលពីវេលាព្រឹកម្សិលមិញនេះ     ទំព័រសារព័ត៌មានយើងខ្ញុំ     បានចុះផ្សាយព័ត៌មាននេះម្តងរួចមកហើយដោយនៅក្នុងនោះ មានចំណងជើងធំៗថា ៖ ១៤ នាក់រងរបួស ក្រោយយន្តហោះ បើកធ្លាក់ផ្លូវ បន្ទាប់ពីដាច់កង់មុខ នៅឯអាកាសយានដ្ឋាន សុវណ្ណភូមិ ៕

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ១៤ នាក់រងរបួស ក្រោយយន្តហោះ បើកធ្លាក់ផ្លូវ បន្ទាប់ពីដាច់កង់មុខ នៅឯអាកាសយានដ្ឋាន សុវណ្ណភូមិ- អង់គ្លេស ជំរុញអោយ អាមេរិក វាយស៊ីរី បើទោះជាខ្លួន មិនបានចូលរួម ក៏ដោយចុះ- ប្រទះឃើញ សាកសព បាឡែនយក្ស អណ្តែតស្លាប់ លើផ្ទៃទឹក មាត់សមុទ្រ

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន