បន្ទាប់ពីរឿងអាស្រូវ ទាក់ទងអំពីការគេចវេសមិនបង់ពន្ធរួចមក ថ្មីៗនេះ Messi បានជាប់គាំងក្នុងរឿងអាស្រូវថ្មីមួយទៀតហើយ ដោយលើកនេះ ទាក់ទងនិងស្នេហាម្តង ។
ថ្មីៗនេះទស្សនាវដ្ដី Pronto ដែលជាទស្សនាវដ្ដីរបស់ អាហ្សង់ទីន បានចាប់ថតរូបបានរូប Messiនៅជាមួយនិងស្រីផ្សេង ដែលមិនមែនជាប្រពន្ធរបស់ខ្លួន ក្នុងកាយវិការស្រើបស្រាល ដាក់គ្របមុខទស្សនាវដ្ដីតែម្តង ដោយដាក់ចំណងជើងធំ Night in Las Vegas ។
បើយោងទៅតាមទស្សនាវដ្ដី Pronto បានអោយដឹងថា រូបនេះគឺថតបាន ពេលដែល Messi ទៅទាត់បាល់មិត្តភាព ធ្វើមូលនីធិសប្បុរសធម៌ នៅអាមេរិច រដ្ឋ Las Vegas កាលពីខែមុន ។ ពេលនោះ Messi កំពុងនៅកន្លែងជប់លាង Pool Party មួយជាមួយនឹង Ronaldo ប្រេស៊ីល និង មិត្តរួមអាជីពដទៃទៀត ។ នៅក្នុងរូបភាពឃើញ Messi កំពុងអង្គុយអោប ស្រីសក់មាសម្នាក់ ក្នុងកាយការស្រើបស្រាល តែក្នុងទឹកមុខភ្ញាក់ផ្អើល និងភ័យព្រោះតែដឹងថាគេ ថតរូបបាន ។ដោយសារតែរូបមួយសន្លឹកនេះ អ្នកគាំទ្ររបស់ Messi អន់ចិត្តនឹងរូបគេជាខ្លាំង ហើយត្រូវបានគេទស្សទាយថា នឹងអាចឈានទៅដល់បញ្ហាស្នេហា ជាមួយនិងភរិយារបស់ខ្លួន ៕

ដោយ ៖ កុសលប្រភព ៖ enko