ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣នេះ ក្រុមសមត្ថកិច្ចជាច្រើននាក់ បានដាក់របងបន្លាលួស ដើម្បីការពារព្រះបរមរាជវាំង ខ្លាចមានបញ្ហាអ្វីកើតឡើង ដោយសារតែនៅម៉ោង៤រសៀលនេះ មានប្រជាពលរដ្ឋ ជាច្រើនរយនាក់ មកជួបជុំគ្នានៅមុខព្រះបរមរាជវាំង ស្នើសូមឲ្យព្រះមហាក្សត្រ ព្រះរាជតំរិះឡើងវិញ អំពីការ ប្រជុំសភា។
គេសង្កេតឃើញ នៅតំបន់ជិតព្រះបរមរាជវាំង មានការរាយរបងបន្លាលួស និងមានសមត្ថកិច្ចជាច្រើន បាន ពង្រាយគ្នា ទៅតាមគោលដៅរៀងខ្លួន ដើម្បីការពារព្រះបរមរាជវាំង។ បើយោង តាមការជូនដំណឹងមួយ ដែលបានបង្ហោះ នៅលើគេហទំព័រសង្គមហ្វេសប៊ុក បានឲ្យដឹងថា នៅវេលា ល្ងាចនេះ មានប្រជាពលរដ្ឋរាប់រយនាក់ ក្នុងនោះក៏មានព្រះសង្ឃ ២០០អង្គផងដែរ ធ្វើការជួបជុំនៅមុខ ព្រះបរមរាជវាំង ក្នុងគោលបំណង ស្នើឲ្យព្រះមហាក្សត្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះរាជ តំរិះឡើងវិញ នូវការកោះហៅប្រជុំសភា ជាលើកដំបូង នាថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ។ ជាពិសេស ពួកគេ ក៏បានដាក់សម្ពាធ ទៅលើតំណាងរាស្រ្ត ដែលទើបតែជាប់ឆ្នោតថ្មី មិនឲ្យចូលរួមប្រជុំសភាលើកដំបូង នោះ ផងដែរ៕








ដោយ៖ ដើមអំពិល ផ្តល់សិទ្ធិដោយ៖ ដើមអំពិល